Toyota នឹងកាត់បន្ថយការផលិតរថយន្តអគ្គិសនីសុទ្ធនៅឆ្នាំក្រោយ

[បរទេស] យោងតាមគេហទំព័រសារព័ត៌មាន Nikkei បានឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្ត Toyota នឹងធ្វើការកាត់បន្ថយការផលិតរថយន្តអគ្គិសនីសុទ្ធ ដោយមានគ្រោងផលិតឲ្យបានចំនួន ១លានគ្រឿងនៅក្នុងឆ្នាំ ២០២៦ ដែលស្មើនឹងកាត់បន្ថយ ៣៣% ។

ក្នុងនោះ ទោះបីការលក់រថយន្តអគ្គិសនីសុទ្ធរបស់ Toyota បានកើនឡើងដល់ទៅ ១០០ ០០០ គ្រឿង ប៉ុន្តែក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសជប៉ុននេះ បានសម្រេចចិត្តកាត់បន្ថយការផលិតដោយសារតែ “ការធ្លាក់ចុះនៃទីផ្សារ EV ពិភពលោក” ដោយកាត់បន្ថយផលិតមកត្រឹមតែ ៤០០ ០០០ គ្រឿងប៉ុណ្ណោះ នៅឆ្នាំក្រោយ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរបញ្ជាក់ផងដែរថា បើមានការកាត់បន្ថយការផលិតរថយន្តអគ្គិសនីក៏ដោយ ប៉ុន្តែ Toyota កំពុងធ្វើការអភិវឌ្ឍន៍រថយន្តអគ្គិសនីសុទ្ធប្រភេទផ្សេងៗគ្នា រួមទាំងរថយន្ត SUV កៅអី ៣ បីជួរផងដែរ នៅឯរោងចក្ររបស់ខ្លួនក្នុងប្រទេសសហរដ្ឋអាមេរិក ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម