Toyota នឹងចេញឡាន SUV ប្រើអគ្គិសនីថ្មីសន្លាងមួយម៉ូដែលទៀត

ក្រុមហ៊ុន Toyota បានបញ្ជាក់ពីការបង្ហាញនូវម៉ូដែលរថយន្តអគ្គិសនីថ្មីសន្លាងមួយ ដែលនឹងត្រូវផលិតផ្អែកលើគ្រោងឆ្អឹងថ្មី ដែលចូលរួមសហការជាមួយ Subaru។

ក្រុមហ៊ុនផលិតរថយន្តជប៉ុនមួយនេះបានបញ្ចេញរូបភាព ដែលបង្ហាញពីរូបរាងរបស់វា រួមជាមួយព័ត៌មានលម្អិតបន្ថែមទៀតមួយចំនួន នៃគ្រោងឆ្អឹងថ្មី e-TNGA។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត SUV ដំណើរការដោយថាមពលអគ្គិសនីថ្មីរបស់ Toyota  នេះ នឹងមានទំហំប្រហាក់ប្រហែលនឹងម៉ូដែល RAV4 ប៉ុន្តែទំនងជាមានប្រវែងកង់មុខទៅកង់ក្រោយវែងជាង ដែលត្រូវបានរចនាឡើងដើម្បីលក់ទូទាំងពិភពលោក ហើយនឹងត្រូវផលិតនៅរោងចក្រ ZEV របស់ Toyota ក្នុងប្រទេសជប៉ុន។ ក្រុមហ៊ុននេះក៏មានបំណងដាក់បង្ហាញកំណែចុងក្រោយនៃរថយន្តអគ្គិសនីថ្មីនេះ នៅប៉ុន្មានខែខាងមុខទៀតផង។

ក្រុមហ៊ុន Toyota បាននិយាយថា គ្រោងឆ្អឹង e-TNGA ថ្មី ត្រូវបានរចនាឡើងដើម្បីអាចបំពាក់ប្រព័ន្ធប៉ុងមួយវិលកង់មុខ, ប៉ុងមួយវិលកង់ក្រោយ ឬប៉ុងពីរបាន ហើយអាចផ្ទុកនូវកញ្ចប់អាគុយដែលមានទំហំខុសៗគ្នា និងម៉ូទ័រអគ្គិសនី ដើម្បីធ្វើឲ្យវាសមនឹងផ្នែកផ្សេងៗគ្នា និងអនុញ្ញាតឲ្យក្រុមហ៊ុនអាចផលិតម៉ូដែលផ្សេងៗទៀត ដោយប្រើគ្រោងឆ្អឹងនេះផងដែរ។

គួរឲ្យដឹងថា SUV អគ្គិសនីថ្មីនេះ ស្ថិតក្នុងចំណោមរថយន្តអគ្គិសនីថ្មីចំនួន ៦ ដែលនឹងប្រើគ្រោងឆ្អឹង e-TNGA ថ្មីនេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម