Toyota នឹងផលិតឡានឲ្យបាន ១១លានគ្រឿង ក្នុងឆ្នាំ២០២២ បើការផ្គត់ផ្គង់បន្ទះឈីបមានស្ថេរភាព

[ទីផ្សារបរទេស] យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុន Toyota Motor Corp គ្រោងនឹងផលិតរថយន្តឲ្យបានចំនួន ១១ លានគ្រឿង នៅក្នុងឆ្នាំសារពើពន្ធ ២០២២។

ទោះបីជាយ៉ាងណាក៏ដោយ ការឈានដល់គោលដៅផលិតកម្ម នឹងពឹងផ្អែកលើការផ្គត់ផ្គង់បន្ទះឈីបដែលមានស្ថេរភាព។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲ្យដឹងដែរថា វិបត្តិខ្វះខាតឈីបសកលនៅតែបន្តប៉ះពាល់ដល់ឧស្សាហកម្មផលិតរថយន្ត ហើយក្រុមហ៊ុន Toyota ទើបតែបានប្រកាសថា នឹងកាត់ចោលការផលិតប្រចាំខែកុម្ភៈ ចំនួន ១៥ម៉ឺនគ្រឿង មកនៅសល់ត្រឹម ៧០ម៉ឺនគ្រឿង ទៀតផង។

Toyota បានបញ្ជាក់ថា តម្រូវការលើរថយន្តខ្លួនគឺនៅតែមានខ្លាំងក្លា ហេតុនេះទើបខ្លួនចង់ផលិតឲ្យបានច្រើនគ្រឿងនៅក្នុងខែដែលមានរយៈពេលខ្លីបំផុតប្រចាំឆ្នាំ ប៉ុន្តែដោយសារវិបត្តិខ្វះខាតឈីប ធ្វើឲ្យការផលិតត្រូវកាត់បន្ថយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម