Toyota នឹងផ្អាកការផលិតឡាននៅរោងចក្រ ២កន្លែង នៅប្រទេសជប៉ុន

បញ្ហាកង្វះខាតបន្ទះឈីបនៅលើសលកលោក កំពុងបន្តធ្វើឲ្យប៉ះពាល់ដល់ផលិតកម្មរថយន្តជាច្រើន ហើយនៅពេលនេះវាក៏ប៉ះពាល់ដល់ក្រុមហ៊ុន Toyota ដែរ។

ក្រុមហ៊ុនផលិតរថយន្តជប៉ុនធំជាងគេលើពិភពលោកនេះ បានប្រកាសថា ខ្លួននឹងផ្អាកការផលិតនៅតាមបណ្តាញដំឡើងនៅរោងចក្រពីរក្នុងប្រទេសជប៉ុន រហូតដល់ខែក្រោយ ដោយសារតែការខ្វះខាតបន្ទះឈីបអេឡិចត្រូនិក។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲ្យដឹងថា ការផ្អាកផលិតកម្មនេះ នឹងជះឥទ្ធិពលដល់ការផលិតរថយន្តចំនួន ៣ ម៉ូដែល គឺ C-HR, Yaris Cross និង Yaris Hatchback សរុបចំនួន ២ ម៉ឺនគ្រឿងឯណោះ។

គួររំលឹកឲ្យដឹងដែរថា កាលពីសប្តាហ៍មុន ក្រុមហ៊ុន Nissan បាននិយាយថា ខ្លួននឹងផលិតរថយន្តតិចជាងមុននៅឆ្នាំនេះដោយសារតែបញ្ហាកង្វះបន្ទះឈីប។ ក្រុមហ៊ុននេះព្យាករណ៍ថា ចំនួនផលិតកម្មសកលរបស់វានឹងធ្លាក់ចុះប្រមាណ ៥០០ ០០០ គ្រឿង ប៉ុន្តែបានបន្ថែមទៀតថា ខ្លួនកំពុងរៀបចំផែនការទប់ទល់ ដើម្បីទទួលបានផលិតកម្មត្រឡប់មកវិញ។ ដូចគ្នានេះដែរ ក្រុមហ៊ុន Mazda រំពឹងថា ផលិតកម្មរបស់ខ្លួននឹងត្រូវកាត់បន្ថយចំនួន ១០០ ០០០ គ្រឿងក្នុងឆ្នាំនេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម