Toyota នៅតែជាក្រុមហ៊ុនផលិតរថយន្តធំបំផុតរបស់ពិភពលោកក្នុងឆ្នាំ២០២៤

សម្រាប់ឆ្នាំ ២០២៤ ក្រុមហ៊ុន Toyota បានបន្តជាក្រុមហ៊ុនផលិតរថយន្តធំបំផុតនៅលើពិភពលោកដោយមានចំនួនលក់សរុបដល់ ១០,១៦ លានគ្រឿង (រួមបញ្ចូលទាំង Lexus)។

ក្នុងនោះ បើរាប់ទាំងការលក់រថយន្តរបស់់​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​ចំនួន ២ របស់ពួកគេថែមទៀតមាន Daihatsu និង Hino នោះចំនួនលក់នឹងកើនឡើងដល់ ១០,៨២ លានគ្រឿង តាមពីក្រោយដោយក្រុមហ៊ុន Volkswagen Auto Group ឬ VAG ដែលមានចំនួនលក់រថយន្ត ៩,២៤ លានគ្រឿង។ ខណៈលេខរៀងទី ៣ គឺក្រុមហ៊ុន Hyundai Motor Group (HMG) មានចំនួនលក់រថយន្តប្រហែល ៧,២៣ លានគ្រឿង (បូកបញ្ចូល Kia និង Genesis) ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទោះបីជាក្រុមហ៊ុន Toyota និង Lexus មានចំនួនលក់ច្រើនជាងក្រុមហ៊ុនផ្សេងៗក៏ដោយ ក៏ការលក់សរុបក្នុងឆ្នាំ២០២៤ របស់ក្រុមហ៊ុនមានភាពទាបជាងឆ្នាំ ២០២៣ តិចតួចចំនួន ១,៤ភាគរយ ផងដែរ តែប្រសិនបើរួមបញ្ចូលទាំងក្រុមហ៊ុន Hino និង Daihatsu គឺមានការធ្លាក់ចុះប្រហែល ៣,៧ភាគរយ។

គួរបញ្ជាក់ថា បើគិតទាំងឆ្នាំ២០២៤ ក្រុមហ៊ុន Toyota Motor បានរក្សាតំណែងជាក្រុមហ៊ុនផលិតរថយន្តដ៏ធំបំផុតរបស់ពិភពលោកជាប់ៗគ្នាចំនួន ៥ ឆ្នាំហើយ។ ជាមួយគ្នានេះ រថយន្ត Toyota RAV4 បានក្លាយជារថយន្តលក់ដាច់បំផុតនៅក្នុងទីផ្សារអាមេរិក និងអឺរ៉ុប ក្នុងឆ្នាំ២០២៤៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម