
[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការដាក់បង្ហាញចេញនៅគំរូរថយន្តអគ្គិសនីសុទ្ធ FT-Me Concept ដែលត្រូវបានរចនាឡើងសម្រាប់ផ្តោតលើអ្នករស់នៅក្នុងទីក្រុង គ្រោងនឹងចូលផលិតកម្មឆាប់ៗនេះ ជាមួយតម្លៃរំពឹងថាខ្ទង់ ១០ ៩០០ ដុល្លារ នៅប្រទេសជប៉ុន ។
គំរូរថយន្តនេះ មានទំហំតូចជាមួយប្រវែងតួខ្លួនសរុប ២,៥ម៉ែត្រ និងទំងន់ស្រាល ដែលប្រើប្រាស់ថាមពលតិចជាងបីដងក្នុងមួយគីឡូម៉ែត្រ បើប្រៀបធៀបទៅនឹង EV ធម្មតាដែលមានថ្មដែលមានសមត្ថភាពខ្ពស់។ លើសពីនេះ FT-Me មានបន្ទះសូឡាស្រូបពន្លឺព្រះអាទិត្យនៅលើដំបូល ដែលអាចបន្ថែមចម្ងាយរហូតដល់ ៣០ គីឡូម៉ែត្រនៅថ្ងៃដែលមានពន្លឺថ្ងៃ។
ចំណែកនៅផ្នែកខាងក្នុងវិញ មានភ្ជាប់មកជាមួយកៅអីចំនួន ២ ខណៈផ្នែកអ្នកដំណើរអាចដកចេញបាន ដៃចង្កូតឌីស្សាញបែបជាជ្រុង ព្រមទាំងកុងទ័របង្ហាញព័ត៌មានឌីជីថលជាដើម។
ទាក់ទងនឹងផ្នែកថាមពលម៉ាស៊ីន មិនមានព័ត៌មានជាក់លាក់បង្ហាញនៅឡើយទេ ប៉ុន្តែរថយន្តនេះមាន top-speed ៤៥គីឡូម៉ែត្រ/ម៉ោង ដែលអនុញ្ញាតឲ្យក្មេត្រឹម ១៤ឆ្នាំ អាចបើកបរបានផងដែរ ៕