[ទីផ្សារបរទេស] ក្រុមហ៊ុន Toyota បានធ្វើការបង្ហាញនូវកម្រិតការបំភាយឧស្ម័នកាបូនិចទៅកាន់បរិយាកាស សម្រាប់ការប្រើប្រាស់នៅ Eco Mode នឹង EV Mode ដែលបំពាក់ទៅលើម៉ូឌែល Plug-in hybrid ដូចជា Toyota RAV4 Prime ដែលបំពាក់មកជាមួយអាគុយទំហំធំសមល្មមសម្រាប់ការបើកបរដោយថាមពលអគ្គិសនីសុទ្ធ។
ជាក់ស្តែងក្រុមហ៊ុន Toyota ក៏មានគោលបំណងក្នុងការសិក្សាផលិតរថយន្តប្រើប្រាស់នូវ Eco ឬ Ev Mode ដែលអាចបើកបរបានចម្ងាយរហូតទៅដល់ជាង ៦៤៣ ៧៣៧គីឡូម៉ែត្រផងដែរ។ ក្នុងនោះក្រុមហ៊ុន Lexus ក៏បានប្រើប្រាស់នៅ Ev mode ទៅលើរថយន្តរបស់ខ្លួន ហើយប្រើប្រៀបធៀបគឺវាបានជួយកាត់បន្ថយការបំភាយឧស្ម័ន និងសន្សំសំចៃថ្លៃប្រេងឥន្ធនៈរហូតដល់ ១៨ ៣០៤ដុល្លារ ឬចំនួនប្រេងសាំងរហូត ៥ ០៩១លីត្រ ហើយក្នុងនោះក្រុមហ៊ុន Toyota បានប្រកាសថាការកាត់បន្ថយនូវឧស្ម័នកាបូនិចនេះគឺស្មើដើមឈើ ៧៤៨ដើម ដែលទាញយកកាបូនក្នុងរយ:ពេល ១០ឆ្នាំ។ ហើយប្រើប្រៀបធៀបទៅនឹងកម្រិតមូលដ្ឋាននៃឧស្ម័នផ្ទះកញ្ចក់គឺមានចំនួន ៤៥ ២៣៥ ៦២៣ក្រាមត្រូវបានរក្សាទុក។
តួយ៉ាងសម្រាប់ការប្រើប្រាស់នៅ Eco Mode ទៅលើម៉ូឌែលមិនមែន Hybrid មានការបំភាយឧស្ម័នកាបូនិចដល់ ២៦% ខណ:ម៉ូឌែល Hybrid កាត់បន្ថយ ៤% ។ មិនតែប៉ុណ្តោះសម្រាប់ប្រព័ន្ធ Eco mode នេះដំណើរការមានប្រសិទ្ធភាពខ្ពស់បែបនេះក៏ដោយសារតែមានប្រព័ន្ធ HVAC ជាប្រពន្ធ័ដ៏សំខាន់ក្នុងការកាត់បន្ថយការបំភាយឧស្ម័នបានយ៉ាងល្អផងដែរ ។
កាលពីឆ្នាំមុន Toyota បានជាប់ចំណាត់ថ្នាក់ចុងក្រោយរបស់ Greenpeace នៅពេលដែលក្រុមហ៊ុនផលិតរថយន្តជាច្រើនកំពុងស្វះស្វែងក្នុងការផលិតរថយន្តអគ្គិសនីដើម្បីកាត់បន្ថយការបំភាយឧស្ម័នពុល ដែលវាជារឿងមួយដែលធ្វអោយ Toyota ជាប់ចំណាត់ថ្នាក់បែបនេះ ខណ:ក្រុមហ៊ុននេះមានរថយន្តអគ្គិសនីតែមួយម៉ូឌែលប៉ុណ្ណោះ ដូច្នេះហើយក្រុម Toyota ក៏បានធ្វើកំណែប្រែថ្មីជាប្រភេទម៉ាស៊ីន Hybrid នៅលើត្រកូលរថយន្ត Tacoma ជំនាន់ថ្មីបង្អស់របស់ខ្លូនផងដែរ៕