Toyota បោះទុន ៥០០ លានដុល្លារបន្ថែម ទៅលើគម្រោងអភិវឌ្ឍន៍តាក់ស៊ីលើអាកាស

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការវិនិយោគនៅទឹកប្រាក់ប្រមាណ ៥០០ លានដុល្លារនៅក្នុងគម្រោងតាក់ស៊ីហោះ Flying taxi project ដែលត្រូវបានគេស្គាល់ថាជា Air Taxi ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Joby Aviation ។

គម្រោងនេះបានចាប់ផ្តើមសាងសង់ទីស្នាក់ការកណ្តាលរបស់ខ្លួននៅរដ្ឋកាលីហ្វ័រញ៉ា ប្រទេសសហរដ្ឋអាមេរិក ចាប់តាំងពីឆ្នាំ ២០២០ ហើយបានចាប់ផ្តើមបង្កើតគម្រោង flying taxi ខណៈ ជើងហោះហើរពាណិជ្ជកម្មដំបូងគេរំពឹងថានឹងចាប់ផ្តើមនៅឆ្នាំ ២០២៥។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲ្យដឹងថា កាលពីមុន Toyota បានវិនិយោគទឹកប្រាក់ជាង ៣០០ លានដុល្លារនៅក្នុងគម្រោង Start-up ដូច្នេះទុន​វិនិយោគ​សរុប​របស់​ក្រុមហ៊ុន​ផលិត​រថយន្ត​ជប៉ុន​ក្នុង​ក្រុមហ៊ុន Joby Aviation បាន​កើន​ដល់ ៨៤៩ លាន​ដុល្លារ។

ការវិនិយោគនេះនឹងចែកចេញជា ២ដំណាក់កាល ដែលមួយនៅដំណាច់ឆ្នាំនេះ ហើយចំនួនដែលនៅសេសសល់នឹងត្រូវដាក់ចាប់ពីឆ្នាំ ២០២៥។ ខណៈចំនួនទឹកប្រាក់នេះក៏នឹងគាំទ្រដល់អាជីវកម្មតាក់ស៊ីហោះអគ្គិសនីសុទ្ធក្នុងអំឡុងពេលចាប់ផ្តើមការលក់ពាណិជ្ជកម្មផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម