Lexus ផ្តល់ជម្រើសម៉ូឌែលប្រភេទ Off-road សម្រាប់រថយន្ត LX600 ឆ្នាំ២០២២ លើទីផ្សារប្រទេសកំណើតខ្លួន

រថយន្ត Lexus LX600 ឆ្នាំ២០២២ បានធ្វើការចេញជាផ្លូវការនៅលើទីផ្សារសហរដ្ឋអាមេរិច ជាមួយជម្រើសម៉ូឌែល Standard, Premium, Luxury, Ultra Luxury និង​F Sport ខណៈសម្រាប់ទីផ្សារប្រទេសកំណើតខ្លួន ក្រុមហ៊ុនរថយន្តទំនើបនេះក៏បានផ្តល់នូវជម្រើសម៉ូឌែលថ្មី Off-road បន្ថែមផងដែរ។

ជម្រើសម៉ូឌែលថ្មី Off-road ជំនួសអោយទំហំ ២២អ៊ីញស្តង់ដាសម្រាប់ទីផ្សារសហរដ្ឋអាមេរិច វាបំពាក់ជាមួយថាសកង់ទំហំ ១៨អ៊ីញ ដោយស្រោបដោយសំបក់ក៏ថ្មីដែលមានសម្ថភាពទប់ទល់នឹងផ្លូវលំបាក បន្ថែមជាមួយការបំពាក់ដោយប្រព័ន្ធ Differential Lock ចំនួន ៣ថ្មី ខណៈពេលទីផ្សារសហរដ្ឋអាមេរិច មានតែមួយនៅខាងក្រោយប៉ុណ្ណោះ។ លើសពីនេះរថយន្តនេះក៏បានបំពាក់ជាមួយ​ គំរប់ភក់ពណ៌ខ្មៅ, ថាសកង់ពណ៌ខ្មៅ និងលេងជាមួយពណ៌ខ្មៅនៅជុំវិញប៉ាណាមុខផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ទីផ្សារប្រទេសជប៉ុន រថយន្ត Lexus LX600 Off-road ដំណើរការជាមួយម៉ាស៊ីនដូចគ្នានឹងទីផ្សារសហរដ្ឋអាមេរិចដែរ ដោយមានចំណុះ ៣,៥លីត្រ V6 កម្លាំង ៤០៩សេះ និងកម្លាំងបង្វិល ៦៤៩ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខ ១០វគ្គអូតូ។

ខណៈពេលម៉ូឌែលថ្មីនឹងមានវត្តមាននៅក្នុងជួរ លើទីផ្សារសហរដ្ឋអាមេរិច Lexus LX 600 នឹងចេញលក់នៅលើទីផ្សារនាត្រីមាសទីមួយ ឆ្នាំ២០២២ ជាមួយតម្លៃនឹងប្រកាសនាពេលជិតចេញលក់ផ្លូវការ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម