[បរទេស] កាលពីពេលថ្មីកន្លងទៅនេះ ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការដាក់បង្ហាញចេញនៅទិន្នន័យនៃការលក់រថយន្ត Toyota Camry ស៊េរីឆ្នាំ ២០២៥ នៅត្រីមាសទី ៣ ឆ្នាំ ២០២៤ ក្នុងទីផ្សារសហរដ្ឋអាមេរិក ដោយលក់បានចំនួនសរុបដល់ទៅ ២២៧ ៥៧៦ គ្រឿង កើនឡើង ៤,៤% ។
ទិន្នន័យនេះ ត្រូវបានគិតចាប់ពីថ្ងៃទី ១ ខែមករាដល់ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៤ នោះមានន័យថា Toyota លក់បានជាមធ្យម ៨៣៣ គ្រឿងក្នុងមួយថ្ងៃ។ មិនត្រឹមតែប៉ុណ្ណោះ ការលក់រថយន្ត Toyota Corolla គិតត្រឹមខែកញ្ញា បានធ្វើការនាំចេញកើនឡើងដល់ទៅ ៦,៩% ស្មើនឹងចំនួន ១៧៧ ០៩២ គ្រឿង។ នេះជាការលក់រថយន្តចំនួន ៦៤៨,៦ គ្រឿងក្នុងមួយថ្ងៃផងដែរ ៕
គួរឲ្យដឹងថា គ្រប់ម៉ូដែលទាំងអស់របស់ Toyota Camry ស៊េរីឆ្នាំ ២០២៥ ដំណើរការដោយម៉ាស៊ីនកូនកាត់ hybrid ជាស្តង់ដារ ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ២,៥ លីត្រ ទំហំ ៤ស៊ីឡាំង និងម៉ូទ័រអគ្គិសនី អាចផលិតកម្លាំងបាន ២៣២ សេះ ភ្ជាប់ដោយប្រអប់លេខអូតូ e-CVT ផ្គួបជាមួយអាគុយប្រភេទលូចូម មានទាំងជម្រើសប៉ុង ១ និងប៉ុង ២ ដោយកម្រិតស៊ីប្រេងខ្ទង់ ៤លីត្រក្នុងរយៈចម្ងាយ ១០០គីឡូម៉ែត្រ ៕