Toyota កោះហៅរថយន្ត Tundra ជាង៤០មុឺនគ្រឿងមកពិនិត្យឡើងវិញ ក្រោយជួបបញ្ហាភ្លើងស្ដុបក្រោយ

ក្រុមហ៊ុនផលិតរថយន្ដជប៉ុន Toyota ដែលមានកេរ្តិ៍ល្បីឈ្មោះល្បីល្បាញ ក្នុងការផលិតរថយន្ត ភីកអាប់ និង SUV នៅតែគេចមិនផុតពីការជួបបញ្ហា។ រថយន្ត Tundra ៤០មុឺនគ្រឿងកំពុងត្រូវបានកោះហៅមកវិញ ដោយសារតែរកកំហុសបច្ចេកទេសតូចមួយ គឺនៅត្រង់ ភ្លើងស្ដុបថយក្រោយ បន្ទាប់ពីម្ចាស់រថយន្ត Toyota Tundra ខ្លះបានរកឃើញថាអាចមាន សំណើមជ្រាបចូល បណ្តាលឲ្យអំពូលភ្លើងឈប់ដំណើរការ។

2025 Toyota Tundra LIMITED TRD OFF-ROAD | #250035-SD | Vimont Toyota Lavalកំហុសនេះបានធ្វើប៉ះពាល់ដល់រថយន្ត Tundra និង Tundra Hybrid ប្រហែល 443,000 គ្រឿង ដែលផលិតនៅក្នុងចន្លោះឆ្នាំ 2022 ដល់ 2025។ រថយន្តទាំងនេះនឹងត្រូកោះហៅវត្រឡប់មកវិញ នៅតាមទីតាំងហាងចែកចាយរបស់ Toyota ដើម្បីផ្លាស់ប្តូរអំពូលភ្លើង (ពីរក្នុងមួយគ្រឿង) ពិនិត្យមើលខ្សែភ្លើង ភាពច្រេះ ដោយជួសជុល ឬផ្លាស់ប្តូរតាមតម្រូវការ ដោយឥតគិតថ្លៃ។

2025 Toyota Tundra LIMITED TRD OFF-ROAD | #250035-SD | Vimont Toyota Lavalម្ចាស់​រថយន្ត Tundra ​នឹង​ទទួល​បាន​លិខិត​ជូនដំណឹង​ អំពី​កម្មវិធី​កោះហៅ​នេះ​ចាប់ពី​ខែ​កក្កដាឆ្នាំ២០២៥ ​នេះតទៅ។ បញ្ហាភ្លើងស្ដុបនេះគ្រាន់តែជារឿងតូចតាចប៉ុណ្ណោះ បើប្រៀបធៀបទៅនឹងបញ្ហា លើប្រព័ន្ធម៉ាស៊ីនដែលក្រុមហ៊ុន Toyota ធ្លាប់ជួបប្រទះជាមួយរថយន្ត Tundra ជំនាន់ទីបី និង Lexus LX ក្នុងឆ្នាំ 2024។

អំឡុងពេលនោះក្រុមហ៊ុនផលិតរថយន្តជប៉ុនមួយនេះ ត្រូវបានបង្ខំចិត្ដ ផ្តល់ជូនម៉ាស៊ីនថ្មីទាំងស្រុងសម្រាប់រថយន្ត Tundra ចំនួន 98,568 គ្រឿង និង LX ចំនួន 3,524 គ្រឿង។ យ៉ាងមិញនៅក្នុងការសិក្សាមួយនាពេលថ្មីៗនេះ ចំពោះការពិនិត្យមើលរថយន្តដែលមានអាយុកាលប្រើប្រាស់បានយូរបំផុតរបស់អាមេរិក រថយន្តភីកអាប់របស់ Toyota នៅតែជាប់ចំណាត់ថ្នាក់កំពូល៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម
ផ្ទាំងផ្សាយពាណិជ្ជកម្ម