លេចលឺដំណឹងថា Toyota កំពុងធ្វើតេស្តគូរប្រជែងថ្មីរបស់ F-150 Raptor

[ទីផ្សារបរទេស] រថយន្ត​ភីកអាប់​ដែល​ផ្តោត​លើ​ផ្លូវ Off-road ​គឺជា​អាជីវកម្ម​ដ៏​ធំ ហើយគ្មានដៃ​គូប្រជែងណា​ដែលអាច​ផ្តួល​រំលំ​រថយន្ត Ford F-150 Raptor ឡើយ។ ក្នុងនោះ Ram គឺអ្នកដំបូងគេ ដែលមានបំណង ដោយចេញ TRX ហើយ Chevrolet នឹងធ្វើតាមជាមួយនឹង Silverado ZR2 ស៊េរីឆ្នាំ២០២២។ វាហាក់ដូចជាក្រុមហ៊ុន Toyota ក៏អាចចូលទៅក្នុងការប្រកួតប្រជែង ជាមួយនឹងរថយន្តភីកអាប់ថ្មីដែលផលិតឡើងផ្អែកលើ Tundra TRD Pro ផងដែរ។

យោងតាមគេហទំព័រ The Drive បានបង្ហាញថាក្រុមហ៊ុន Toyota បានធ្វើការសាកល្បងរថយន្តភីកអាប់ថ្មី ដែលសមត្ថភាពខ្លាំងរួចហើយ ដោយត្រូវបានគេនិយាយថាស្រដៀងទៅនឹងគំរូ Tundra TRD Desert Chase ដែលបានបង្ហាញខ្លួននៅ SEMA កាលពីឆ្នាំមុន។ មិន​មាន​ភាពជាក់លាក់ ​ឬ​ពេល​ណា​ដែល​ម៉ូដែល​នេះ​នឹង​ត្រូវ​ដាក់​បង្ហាញ​នោះ​ទេ ប៉ុន្តែ​ប្រភព​បាន​អះអាង​ថា Toyota គ្រោង​នឹង​ធ្វើ​ការ​ប្រណាំង​រថយន្តក្នុង​” The stock class of an as-yet-unspecified event”។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

នៅពេលឈានដល់ការអត្ថាធិប្បាយ អ្នកនាំពាក្យក្រុមហ៊ុន Toyota បាននិយាយថាពួកគេ “មិនអាចធ្វើអត្ថាធិប្បាយ ឬប៉ាន់ស្មានលើផលិតផលថ្មីបានទេ”។ ខណៈពេលដែលវាត្រូវបានរំពឹងទុក គំនិតនៃគូប្រជែង F-150 Raptor ដែលមានមូលដ្ឋាននៅ Tundra គឺពិតជាគួរឱ្យចាប់អារម្មណ៍។

ប្រសិនបើរថយន្តនេះយកលំនាំតាមគំរូរថយន្ត Tundra TRD Desert Chase ពិតមែន អាចនឹងត្រូវបានបំពាក់ដោយរបាំងការពារ និងថាសកង់អាលុយមីញ៉ូមទំហំ ១៨ អ៊ីញ ជាមួយសំបកកង់ General Grabber X3 ទំហំ ៣៧ អ៊ីញ។ ម៉ូដែលនេះក៏អាចមានប្រព័ន្ធ suspension long-travel, ទ្រុងខាងក្រោយ និងកាងខាងមុខដ៏រឹងម៉ាំផងដេរ។

ចំពោះផ្នែកម៉ាស៊ីនវិញនៅមិនដឹងច្បាស់នៅឡើយទេ ប៉ុន្តែរថយន្ត Tundra TRD Pro បានបំពាក់ជាមួយម៉ាស៊ីនចំណុះ ៣,៥ លីត្រ ទំហំ ៦ស៊ីឡាំង ផ្គួបជាមយយម៉ូទ័រអគ្គិសនី​ រួមបញ្ចូលគ្នាផលិតកម្លាំងបាន ៤៣៧ សេះ និងកម្លាំងរមួល ៧៩០ ញ៉ូតុនម៉ែត្រ ភ្ជាប់មកជាមួយប្រអប់លេខអូតូ ១០វគ្គ។ ខណៈដែរ Raptor មានកម្លាំង ៤៥០ សេះ និងកម្លាំងរមួល ៦៩១ ញ៉ូតុនម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម