Toyota និង Mazda គ្រោងនឹងផលិតរថយន្ត SUV ខ្នាតកណ្ដាលថ្មីនៅរោងចក្រ Alabama របស់ខ្លួន ដោយចែករំលែកគ្នាប្រើនូវគ្រឿងបន្លាស់ និង ដៃគូផ្គត់ផ្គង់ដើម្បីបង្កើនប្រសិទ្ធភាពផលិត។ រថយន្តពីក្រុមហ៊ុនទាំងពីរនឹងមានលក្ខណៈខុសគ្នា ហើយ Mazda និយាយថា ការអភិវឌ្ឍន៍គឺចែកដាច់ពីគ្នា។
នៅពេលនេះគេមិនដឹងថា Toyota នឹងបញ្ចូលរថយន្តថ្មីនេះចូលត្រកូល SUV មួយណានោះទេ ប៉ុន្តែគេសន្និដ្ឋានថានឹងស្ថិតនៅក្រោម ឬលើម៉ូដែល C-HR ហើយវាខុសពី C-HR ត្រង់មានជម្រើសប្រព័ន្ធបើកបរប៉ុង ២។ រថយន្ត Concept ដែលអាចផលិតចេញជា SUV ម៉ូដែលថ្មីរបស់ Toyota អាចជា FT-4X ឬម៉ូដែល DN Trec របស់ Daihatsu។ ចំណែក Mazda អាចបង្កើតឡើងវិញនូវត្រកូល CX-7 ដែលបានឈប់ផលិតកាលពីឆ្នាំ ២០១៣។
គួរដឹងថា FT-4X គឺជារថយន្ត Concpet ដែលជាប្រភេទរថយន្តខ្លាំងខាងបើកបរ Off-Road។ វាមានអ្វីគ្រប់យ៉ាងដែលគេត្រូវការសម្រាប់ការធ្វើដំណើរផ្សងព្រេង មានតាំងពីភ្លើងបំភ្លឺបានឆ្ងាយ, កន្លែងផ្ទុកទឹក, ប្រអប់ត្រជាក់ និងប្រអប់កម្ដៅទៀតផង៕