Toyota គ្រោងធ្វើការផ្លាស់ប្តូរដ៏ធំ​សម្រាប់រថយន្ត Toyota Fortuner នៅឆ្នាំក្រោយ

[ទីផ្សារបរទេស] កាលពីពេលថ្មីៗ កន្លងទៅនេះ តាមរបាយការណ៍ថ្មីបង្ហាញថា Toyota Fortuner និង Toyota Hilux គឺកំពុងស្ថិតដល់ដំណាក់កាលនៃឆ្នាំផ្លាស់ប្តូរ ឬចុងបញ្ចប់នៃជំនាន់បច្ចុប្បន្ន ហើយកំពុងត្រូវបានកែមុខមាត់ថ្មី ដោយផលិតឡើងនៅលើគ្រោងឆ្អឹង TNGA platform ថ្មីផងដែរ។

នៅលើមូលដ្ឋាននៃគ្រោងឆ្អឹង TNGA-F រួមជាមួយនឹងរថយន្ត All New Toyota LandCruiser 300 Series សម្រាប់រថយន្ត Toyota Fortuner ថ្មីជាមួយនឹងការកែប្រែដ៏ធំនៅឆ្នាំក្រោយ ២០២៣ លើថាមពលនៃម៉ាស៊ីនម៉ាស៊ូត Mild-Hybrid។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Autoindustria នៅក្នុងប្រទេសហ្វីលីពីនបានបង្ហាញថា ក្រុមហ៊ុន Toyota កំពុងរៀបចំម៉ាស៊ីន hybrid turbo-diesel សម្រាប់រថយន្ត Fortuner និង Hilux ដោយផ្អែកលើម៉ាស៊ីនម៉ាស៊ូតចំណុះ ២,៤ លីត្រ និង ២,៨ លីត្រ នៅក្នុងទីផ្សារអូស្ត្រាលី និងអាស៊ីអាគ្នេយ៍។

ទោះជាយ៉ាងណាក៏ដោយ ការវិនិយោគលើការអភិវឌ្ឍន៍ប្រព័ន្ធម៉ាស៊ូត hybrid ថ្មីមានន័យថា Toyota ទំនងជានឹងពង្រីកផលិតកម្មទៅកាន់រោងចក្រផលិតផ្សេងទៀតនៅអាស៊ីអាគ្នេយ៍។ កាត់បន្ថយការចំណាយ និងអាចប្រកួតប្រជែងជាមួយទីផ្សាររថយន្តផ្សេងទៀតផង។ បន្ថែមពីនេះ រថយន្ត Toyota Fortuner និង Innova នឹងមិនមែនជាម៉ូដែលតែមួយគត់ដែលទទួលបានប្រព័ន្ធ hybrid ដែលមានន័យថា Toyota Hilux  និងម៉ូដែល Toyota ផ្សេងទៀតនឹងមានម៉ាស៊ីន hybrid សម្រាប់ជ្រើសរើសផងដែរ។

ជាមួយគ្នានេះ ក្រុមហ៊ុន Toyota បាន​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​អភិវឌ្ឍ​រថយន្ត​ស្ទើរ​គ្រប់​ម៉ូដែល​ជា​រថយន្ត​ hybrid Plug-in Hybrid មុន​នឹង​ផ្លាស់​ទៅ​ជា​រថយន្ត​អគ្គិសនី​នៅ​ឆ្នាំ ២០៣០៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម