[បរទេស] កាលពីពេលថ្មីៗ កន្លងទៅនេះ ប្រធានក្រុមហ៊ុន Toyota ប្រចាំនៅទីផ្សារអាមេរិកខាងជើងបានឲ្យដឹងថា ក្រុមហ៊ុនកំពុងមានគម្រោងពិចារណាក្នុងការផលិតភីកអាប់ដើរដោយថាមពលចំហាយទឹក Hydrogen ដែលមាននៅលើ Toyota Tundra ។
ក្នុងនោះ អនុប្រធានក្រុមហ៊ុន Toyota ប្រចាំនៅទីផ្សារអាមេរិកខាងជើង លោក Jordan Choby បានលើកឡើងថា សម្រាប់ធុងផ្ទុកថាមពលអ៉ីដ្រូសែនដែលមានស្រាប់នៅលើភីកអាប់ Toyota Hilux នឹងអាចមានសមត្ថិភាពគ្រប់គ្រាន់ផ្ទុកនៅលើភីកអាប់ខ្នាតធំ Tundra ផងដែរ ។
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នភីកអាប់ Toyota Tundra ដែលបំពាក់ជាមួយធុងផ្ទុកថាមពលអ៉ីដ្រូសែនចំនួន ១ កំពុងធ្វើតេស្តនៅក្នុងប្រទេសជប៉ុន ។ លើសពីនេះ Toyota ក៏បានបង្ហាញនៅភីកអាប់ Hilux ដើរដោយថាមពលចំហាយទឹកអាចបើកបរបានចម្ងាយ ៥៨៧គីឡូម៉ែត្រដែលកំពុងផលិតនៅក្នុងរោងចក្ររបស់ខ្លួនឯចក្រភពអង់គ្លេស ៕