ក្រុមហ៊ុន Toyota បានចុះប៉ាតង់ឈ្មោះថ្មីសម្រាប់រថយន្តត្រកូល GR របស់ខ្លួនចំនួន ២ម៉ូដែល គឺ GR Corolla និង C-HR GR-Sport នៅក្នុងប្រទេសអូស្ត្រាលី។
ឈ្មោះ GR ថ្មីចំនួន៣ គឺ GR Corolla, C-HR GR-Sport និង C-HR GR-S ត្រូវបានចុះនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ទៅកាន់ការិយាល័យប៉ាតង់អូស្ត្រាលី IP Australia។
ទោះជាយ៉ាងណា ការចុះប៉ាតង់ឈ្មោះថ្មីនេះ ក៏មិនប្រាកដថា Toyota នឹងផលិតរថយន្តទាំង២ ខាងលើដែរ ខណៈការធ្វើដូច្នេះគឺដើម្បីកុំឲ្យក្រុមហ៊ុនផ្សេង យកឈ្មោះនេះទៅប្រើប៉ុណ្ណោះ។
យ៉ាងណាក៏ដោយ Toyota មានភាគរយច្រើនណាស់ ក្នុងការផលិតរថយន្តត្រកូល GR ជាក់ស្តែងដូចជា GR Supra និង GR Yaris ជាដើម៕