Toyota ចេញគំរូឡាន TRD Desert Chase Tundra សម្រាប់បើកបរលើវាលខ្សាច់

ក្នុងកម្មវិធី SEMA Show ឆ្នាំ២០២១ ក្រុមហ៊ុន Toyota បានធ្វើការបង្ហាញចេញនូវគម្រូរថយន្តប្រភេទ Off-road សម្រាប់បើកបរនៅលើវាលខ្សាច់ថ្មី ដោយរថយន្តនេះផលិតឡើងលើរថយន្ត Tundra TRD Pro ២០២២ ដែលក្រុមហ៊ុន Toyota អោយឈ្មោះថា TRD Desert Chase Tundra។

ដោយរថយន្តនេះផលិតឡើងលើរថយន្ត Tundra TRD Pro ២០២២ ដូច្នេះរថយន្ត TRD Desert Chase Tundra ត្រូវបានបំពាក់ជាមួយម៉ាស៊ីន i-Force Max ចំណុះ ៣.៥លីត្រ Twin-turbo V6 ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួនមួយ ផលិតកម្លាំងបាន ៤៣៧សេះ និងកម្លាំងរមួល ៥៩២ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខ ១០វគ្គអូតូ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដើម្បីបង្កើនសម្ថភាពនៃការបើកបរផ្លូវលំបាក ឬវាលខ្សាច់ Toyota Racing Development (TRD) បានធ្វើការបំពាក់លើរថយន្តនេះជាមួយរបាអំពូលភ្លើងនៅខាងមុខ ចំហៀង និងក្រោយអាចបំពាក់បានដល់ចំនួន ៨អំពូល។ ព្រមទាំងថាសកង់ទំហំ ១៨អ៊ីញផលិតឡើងដោយ Method Race Wheels និងស្រោបដោយសំបកកង់ General Tire Grabber X3 ទំហំ ​៣៧អ៊ីញ។

បន្ថែមពីនេះវាក៏បានបំពាក់បន្ថែមជាមួយ Anti-roll bar, Terrain winch, Fire extinguisher, Auxiliary fuel tank, ធុងទឹក, កង់សាគួរចំនួន២ នៅទ្រុងក្រោយ និងក្តាសម្រាប់បម្រុងទុកនៅពេលជាប់ផុង ARB Tred Pro wheel pads។

លើសពីនេះ វាក៏វាទទួលបាននូវកញ្ចប់ aforementioned TRD Off-road ដែលរួមមាន​ Electronic Locking rear differential, Malti-Terrain Select System, Crawl Control និង Downhill Assist Control ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម