ក្រោយពីលេចចេញដំណឹងថា Toyota គ្រោងនឹងបញ្ឈប់ការលក់រថយន្ត Land Cruiser នៅសហរដ្ឋអាមេរិកឆាប់បំផុតនៅឆ្នាំ ២០២២ ពេលនេះក្រុមហ៊ុន Toyota បានចេញមុខនិយាយអំពីផែនការសម្រាប់រថយន្ត SUV ចាស់វស្សាមួយនេះ។
Josh Burns ដែលជាអ្នកវិភាគទំនាក់ទំនងផលិតផលប្រចាំនៅ Toyota បានលើកឡើងថា ៖ “Land Crusier គឺជានិមិត្តរូបមួយដែលតំណាងឲ្យកេរ្តិ៍ឈ្មោះ Toyota នូវភាពគួរឲ្យទុកចិត្ត, ភាពធន់រឹងមាំ និង សមត្ថភាពខ្លាំង។ ត្បិតថាយើងមិនអាចនិយាយអំពីផលិតផលអនាគត ប៉ុន្តែយើងបានបញ្ជាក់ថាមិនទាន់មានការសម្រេចចិត្តបញ្ឈប់ការលក់រថយន្ត Land Cruiser នៅសហរដ្ឋអាមេរិក នៅឡើយទេនាពេលនេះ”។
រថយន្ត Land Cruiser បានលក់នៅសហរដ្ឋអាមេរិកចាប់តាំងពីឆ្នាំ ១៩៥៧ មកម្ល៉េះ។ រថយន្តនេះបានឆ្លងកាត់ការផ្លាស់ប្ដូររូបរាងច្រើនលើកច្រើនសារ ហើយរូបបច្ចុប្បន្ននេះគឺបានប្រើយូរឆ្នាំមកហើយ ដោយចាប់តាំងពីឆ្នាំ ២០០៧ មក។ នៅអំឡុងឆ្នាំ ២០២០ ខាងមុខ គេរំពឹងថាវានឹងទទួលបានការផ្លាស់ប្ដូររូបរាងថ្មី ហើយអាចមានបន្ថែមនូវជម្រើសម៉ាស៊ីនប្រភេទ Hybrid ទៀតផង៕