Toyota ចេញលក់រថយន្ត C-HR ស៊េរីឆ្នាំ២០២១ ក្នុងប្រទេសថៃ ជិះចម្ងាយ ១០០គីឡូម៉ែត្រ ស៊ីប្រេង ៤លីត្រ

ក្រុមហ៊ុន Toyota ប្រចាំប្រទេសថៃ បានប្រកាសចេញលក់រថយន្ត C-HR ស៊េរីឆ្នាំ២០២១ ថ្មី សម្រាប់ទីផ្សារប្រទេសថៃជាផ្លូវការ ជាមួយតម្លៃចាប់ពី ៣៥ ៨៥០ដុល្លារ ឬ ១ ១៣៩ ០០០បាត។

រូបរាងផ្នែកខាងក្រៅ C-HR បានបំពាក់ស្តង់ដាជាមួយចង្កៀងខាងមុខប្រភេទ Full LED Projector, ភ្លើង Welcome និងភ្លើងលើកញ្ចក់សងខាងប្រភេទ LED, ថាសកង់ពីរពណ៌ទំហំ ១៧អ៊ីញ និងជម្រើសពណ៌ដំបូលខាងលើ ២ពណ៌ ដោយមានខ្មៅ និងទឹកប្រាក់។ រីឯផ្នែកខាងក្នុងបានបំពាក់ជាមួយអេក្រង់កម្សាន្ត Touchscreen ទំហំ ៧អ៊ីញ មានភ្ជាប់មុខងារ Apple Carplay, IOS, និង Bluetooth, រន្ធសាកថ្ម USB, ម៉ាស៊ីនត្រជាក់ ២តំបន់, ហ្វ្រាំងដៃអេឡិចត្រូនិច និង ផ្លិតទឹកអូតូ​​​​​​​។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មិនតែប៉ុណ្ណោះ C-HR ថ្មី ក៏បានបំពាក់ប្រព័ន្ធសុវត្ថិភាព Toyota Safety Sense ដែលរួមមានទាំងមុខងារថ្មី Lane Trace Assist និង Pre-Collision System with Daylight Cyclist Detection, Electric hand brake Electric Parking Brake និង Lane Departure Alert with Steering Assist with automatic steering delay function ទៀតផង។

រថយន្ត C-HR ឆ្នាំ២០២១ ដំណើរការដោយម៉ាស៊ីនសាំងប្រភេទ Hybrid ចំណុះ ១,៨លីត្រ ទំហំ ៤ស៊ីឡាំង ផ្គួបជាមួយម៉ូទ័រអគ្គិសនីមួយ មានកម្លាំង ១២៨សេះ ដោយធ្វើដំណើរចម្ងាយ ១០០គីឡូម៉ែត្រ ស៊ីប្រេង ៤លីត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម