[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្តបណ្តាក់ទុនរួមគ្នា FAW និង Toyota បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Toyota HARRIER ស៊េរីឆ្នាំ ២០២៤ សម្រាប់លក់នៅទីផ្សារប្រទេសចិន ជាមួយតម្លៃលក់ចាប់ពី ២៧ ០៣៨ ដុល្លារ ដល់ ៣៨ ៧៦៧ ដុល្លារ ។
Toyota HARRIER ផលិតឡើងនៅលើគ្រោងឆ្អឹង TNGA platform ដំណើរការដោយម៉ាស៊ីន៖
- ម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១៧១ សេះ និងកម្លាំងរមួល ២០៦ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ CVT
- ប្រព័ន្ធ Hybrid ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ២,៥ លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបានសរុប ២១៤ សេះ និងកម្លាំងរមួល ៣២១ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ e-CVT និងមានកម្រិតស៊ីប្រេងខ្ទង់ ៤លីត្រ/១០០ គីឡូម៉ែត្រ ។
សម្រាប់ផ្នែកខាងក្រៅមានបំពាក់ប៉ាណាមុខទំហំធំ អបសងខាងដោយចង្កៀង LED រាងជាអក្សរ L ព្រមទាំងថាសកង់ស្ព័រទំហំ ២០អ៉ីញ និងចង្កៀងក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ។
ចំពោះនៅផ្នែកខាងក្នុងមានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៧អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៉ីញ ក៏ដូចជាហ្វ្រាំងដៃអេឡិចត្រូនិច ជាមួយមុខងារ Auto Hold និងឧបករណ៍បំពងសំឡេងម៉ាក JBL ៩ចំនុច ។ លើសពីនេះ ក៏បានភ្ជាប់មកជាមួយប្រព័ន្ធជំនួយការអ្នកបើកបរ Toyota Safety Sense 2.0 ផងដែរ ៕