Toyota ចេញឡានថ្មី តម្លៃខ្ទង់ ២មុឺនដុល្លារ

[ទីផ្សារបរទេស] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការដាក់បង្ហាញចេញលក់ជាផ្លូវការនូវរថយន្ត All-new Toyota Camry ជំនាន់ទី៩ ស៊េរីឆ្នាំ២០២៤ ជម្រើសម៉ាសុីនកូនកាត់ Hybrid ជាមួយតម្លៃលក់ចាប់ពី ១៨ ៩០០ ដុល្លារ ។

រថយន្តនេះ ដំណើរដោយម៉ាសុីនកូនកាត់ Hybrid ធ្វើការរួមគ្នារវាងម៉ាស៊ីនសុាំងចំណុះ ២,៥ លីត្រ ទំហំ ៤ស៊ីឡាំង និងម៉ូទ័រអគ្គិសនីចំនួន១ អាចផលិតកម្លាំងសរុបបាន ២៣១ សេះ ភ្ជាប់ដោយប្រអប់លេខ E-CVT ប្រភេទបើកបរប៉ុង ១ FWD និងមានកម្រិតសុីប្រេង ៥,១លីត្រ/១០០គីឡូម៉ែត្រ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ការរចនានៅផ្នែកខាងក្រៅរបស់រថយន្តនេះ មានភាពស្ព័រខ្លាំងបំពាក់ជាមួយប៉ាណា និងចង្កៀងមុខ LED ដ៏ស្លីម និងចង្កៀងក្រោយរាងអក្សរ C ប្រភេទ LED ព្រមទាំងប្រើប្រាស់នូវថាសកង់ស្ព័រទំហំ ១៨អ៊ីញ និងដៃទ្វារប្រភេទ Flush-door ជាដើម។

ចំពោះផ្នែកខាងក្នុងវិញ ទទួលបានការរចនាថ្មី រួមជាមួយគ្រឿងបរិក្ខាស្តង់ដារមួយចំនួនរួមមាន កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣ អ៊ីញ និងអេក្រង់កម្សាន្ត touchscreen ទំហំ ១២,៣ អ៊ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto ឥតខ្សែ ក៏ដូចជាកន្លែងសាកថ្មឥតខ្សែ អេក្រងលើកញ្ជក់ទំហំ ១០ អ៊ីញ ដំបូលកញ្ជក់ panoramic sunroof ប្រព័ន្ធសម្លេង JBL ចំនួន ៩ចំនុច ម៉ាស៊ីនត្រជាក់ ៣ចំនុច ហើយកៅអីខាងមុខអាចបត់បែនបាន ៨ចំនុច រួមជាមួយប្រព័ន្ធជំនួយការបើកបរ និងប្រព័ន្ធសុវត្ថិភាព Toyota Safety Sense 3.0 ដូចជា blind spot ហ្វ្រាំងអូតូ ប្រព័ន្ធរក្សាគន្លង និងមុុខងារផ្សេងៗទៀត។

គួរបញ្ជាក់ផងដែរថា សម្រាប់រថយន្ត Toyota Camry​ HEV ស៊េរី​ឆ្នាំ២០២៤ នេះ  ផលិតឡើងសម្រាប់ដាក់លក់តែក្នុងទីផ្សារ​អាស៊ាន​ប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម