Toyota ចេញឡានថ្មី តម្លៃខ្ទង់ ៣មុឺនដុល្លារ

[ទីផ្សារបរទេស] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវរថយន្ត Toyota Innova Hycross ប្រភេទ Minivan ៧ កៅអី ក្នុងទីផ្សារប្រទេសឥណ្ឌា ជាមួយតម្លៃលក់ចាប់ពី ២៨ ៣០០ ដុល្លារ ដល់់ ៣១ ២០០ ដុល្លារ។

Toyota Innova Hycross ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង TNGA-C មានប្រវែងតួខ្លួនសរុប ៤ ៧៥៥ ម.ម ទទឹង ១ ៨៥០ ម.ម កម្ពស់ ១ ៧៩៥ ម.ម ប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៨៥០ ម.ម និងកម្ពស់បាតក្រោម ១៨៥ ម.ម ដំណើរការដោយ៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • ម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ ទំហំ ៤ សុីឡាំង ផលិតកម្លាំងបាន ១៧២ សេះ និងកម្លាំងរមួល ២០៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខ CVT ប៉ុង ១ វិលកង់មុខ។
  • ម៉ាស៊ីនសាំងកូនកាត់ plug-in hybrid ធ្វើការរួមគ្នារវាងម៉ាសុីនសុាំងចំណុះ ២,០ លីត្រ ទំហំ ៤ សុីឡាំង និងម៉ូទ័រអគ្គិសនីចំនួន ១ ផលិតកម្លាំងបាន ១៨៤ សេះ និងកម្លាំងរមួល ២៣០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខ E-CVT ប៉ុង ១ វិលកង់មុខ។

សម្រាប់ការឌីស្សាញរូបរាងផ្នែកខាងក្រៅរបស់ Toyota Innova Hycross មានភាពទាន់សម័យ បំពាក់ជាមួយប៉ាណាទំហំធំពណ៌ខ្មៅរចនាបែបសំបុកឃ្មុំ កាងរន្ធខ្យល់ទំហំធំផងដែរអបដោយចង្កៀងមុខ-ក្រោយប្រភេទ LED មុខងារទម្លើង-ទម្លាក់ដោយស្វ័យប្រវត្តិ ព្រមទាំងប្រើប្រាស់ថាសកង់ស្ព័រទំហំ ១៧ អ៊ីញ រួមទាំងដំបូលកញ្ចក់ជាដើម។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់ដោយអេក្រង់កុងទ័របង្ហាញព៌ត័មានឌីជីថលទំហំតូច ពោលចន្លោះពី ៧ ទៅ ១០ អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១០,១ អ៊ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ រន្ធ USB  កៅអីក្តៅ-ត្រជាក់ ម៉ាសុីនត្រជាក់ ២ ចំនុច និងប្រព័ន្ធ ADAS ជាច្រើនទៀត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម