ក្រុមហ៊ុន Toyota ទើបតែបានប្រកាសចេញរថយន្ត C-HR Hybrid GR Sport ស៊េរីឆ្នាំ២០២១ ថ្មី សម្រាប់ទីផ្សារអឺរ៉ុបកាលពីខែវិច្ឆិកាកន្លងទៅ ហើយឥឡូវនេះវាក៏មានលក់ក្នុងប្រទេសអង់គ្លេសដែរ។
ផ្តល់ជម្រើសម៉ាស៊ីន Hybrid ចំនួន ២ គឺ ចំណុះ ១,៨លីត្រ និង ២,០លីត្រ រថយន្ត Toyota C-HR Hybrid GR Sport ថ្មី នឹងមានតម្លៃចាប់ពី ៤៣ ០០០ដុល្លារ សម្រាប់ប្រភេទម៉ាស៊ីនតូច និង ៤៥ ២០០ដុល្លារ សម្រាប់ប្រភេទម៉ាស៊ីនធំ។
ចំពោះម៉ូដែលពិសេសនេះ វាបានផ្លាស់ប្តូរលើការឌីហ្សាញផ្នែកខាងក្រៅមួយចំនួន ដោយការលេងបន្ថែមពណ៌ខ្មៅលើចង្កៀងមុខ និងអំពូលកាត់អ័ព្ទ, កាងមុខ, ប៉ាណាមុខ, គម្របកញ្ចក់ចំហៀង, ដំបូល និងកាងក្រោយ។ វាក៏មានបំពាក់យ៉ាន់ GR Sport ទំហំ ១៩អ៊ីញ ផងដែរ។
មិនតែប៉ុណ្ណោះ C-HR GR Sport ថ្មី ក៏បានបំពាក់ប្រព័ន្ធសុវត្ថិភាព Toyota Safety Sense ដែលរួមមានទាំងមុខងារថ្មី Lane Trace Assist និង Pre-Collision System with Daylight Cyclist Detection ទៀតផង៕