Toyota ចេញឡាន Prius C ជំនាន់ថ្មី ជិះចម្ងាយ ១០០គ.ម ស៊ីប្រេង ២,៧៩លីត្រ

ក្រុមហ៊ុន Toyota បានធ្វើការបង្ហាញចេញនូវរថយន្ត Aqua ឬ Prius C សម្រាប់ទីផ្សារប្រទេសជប៉ុនជាផ្លូវការ ដោយទទួលបានការអភិវឌ្ឍបន្ថែមលើប្រព័ន្ធ Hybrid ចំនួន ២០ភាគរយ និងគ្រោងឆ្អឹងថ្មី។

រថយន្ត Aqua នេះគឺជារថយន្តជំនាន់ទី២ ដែលផលិតឡើងលើគ្រោងឆ្អឹង TNGA GA-B ដូចរថយន្ត Yaris ដែលបានបង្ហាញខ្លួនកាលពីឆ្នាំមុន។ រថយន្តនេះបំពាក់ដោយម៉ាស៊ីនចំណុះ ១,៥លីត្រ ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួន ២។ ម៉ូទ័រអគ្គិសនីនេះទទួលបានថាមពលពីកញ្ចប់អាគុយថ្មីឈ្មោះថា” Bipolar Nickel-hydrogen Battery” និងមានបំពាក់ជាមួយមុខងារបើកបរ Power+ ដោយ Toyota អះអាងថាបើកបរចម្ងាយ ១០០គ.ម ស៊ីប្រេង ២,៧៩លីត្រ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ប្រទេសជប៉ុនបានរងគ្រោះពីគ្រោះមហន្តរាយធម្មជាតិជាច្រើន (ការរញ្ជួយដី និងព្យុះស៊ូណាមិសជាដើម ) ដូច្នេះ Toyota បានបំពាក់ជាមួយជម្រើសថាមពលសម្រាប់ផ្គត់ផ្គង់ថាមពលបន្ទាន់ស្តង់ដារ ដែលអនុញ្ញាតឱ្យទាញអគ្គិសនីចេញពីយានយន្តសម្រាប់ការប្រើប្រាស់ខាងក្រៅក្នុងកំឡុងពេលដាច់ចរន្តអគ្គិសនី តាមរយៈចរន្តអគ្គិសនី AC ទំហំ ១០០ វ៉ុលកម្លាំង ១៥០០ វ៉ាត់។

សម្រាប់រថយន្ត Aqua ឬ Prius C នេះបានបំពាក់ជាមួយចង្កៀងខាងមុខប្រភេទ LED, អេក្រង់កម្សាន្ត Touchscreen ទំហំ ១០,៥អ៊ីញ និងកញ្ចប់សុវត្តិភាព TSS មានមុខងារ Full-speed Range Radar Cruise Control, Lane Tracing Assist, and Teammate Advance Park systems។ សម្រាប់តម្លៃ Aqua ប្រភេទ FWD មានតម្លៃចាប់ពី ១៧ ៩៩៦ដុល្លារ និង ២៣ ៦៥៧ដុល្លារសម្រាប់ប្រភេទខ្ពស់បំផុត E-Four៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម