[ទីផ្សារបរទេស] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវរថយន្ត Toyota Sequoia ស៊េរីឆ្នាំ២០២៥ ប្រភេទ SUV Full-Size ជាមួយតម្លៃចាប់ពី ៦២ ១៧៥ ដុល្លារ ក្នុងទីផ្សារសហរដ្ឋអាមេរិក។
រថយន្ត Toyota Sequoia ស៊េរីឆ្នាំ២០២៥ ដំណើរការដោយម៉ាស៊ីន i-Force Max Hybrid ធ្វើការរួមគ្នារវាងម៉ាស៊ីនសុាំងចំណុះ ៣,៥ លីត្រ Twin-Turbo V6 និងម៉ូទ័រអគ្គិសនីចំនួន ១ ផលិតកម្លាំងបាន ៤៣៧ សេះ និងកម្លាំងរមួល ៧៩០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ១,៨៧ គីឡូវ៉ាត់ម៉ោង ភ្ជាប់មកជាមួយប្រអប់លេខអូតូ ១០ វគ្គ ប្រភេទបើកបរប៉ុង ២ AWD ជាស្តង់ដារ។
ចំពោះផ្នែកខាងក្រៅរបស់រថយន្តនេះ ត្រូវបានរចនាតាមរថយន្ត Sequoia 1794 មានការរចនាប៉ាណាមុខថ្មីទំហំធំ អប ជាមួយចង្កៀងមុខ-ក្រោយ LED រាងអក្សរ T រួមជាមួយការប្រើប្រាស់នូវថាសកង់ស្ព័រទំហំ ២០ អ៊ីញ ជាដើម។
ចំពោះនៅផ្នែកខាងក្នុងវិញ មានភ្ជាប់មកជាមួយអេក្រង់កំសាន្ត touchscreen ទំហំ ១៤ អ៊ីញ អាចប្រើប្រាស់មុខងារ Apple CarPlay និង Android Auto អំពូល LED កៅអីម៉ាស្សា ឧបករណ៏បំពងសម្លេង JBL ដំបូលកញ្ជក់ panoramic glass roof កន្លែងសាកថ្មឥតខ្សែ និងប្រព័ន្ធ ADAS ជាច្រើនទៀត៕