Toyota ចេញ Sienna Woodland Edition ឆ្នាំ២០២២ ថ្មី ចង់ទាក់ចិត្តអ្នកប្រើ SUV

ក្រុមហ៊ុន Toyota បានប្រកាសចេញរថយន្ត Sienna ម៉ូដែលពិសេស Woodland Edition ស៊េរីឆ្នាំ២០២២ ថ្មី ដែលទទួលបានការអាប់ដេត ដើម្បីទាក់ចិត្តអ្នកប្រើ SUV។

ចំណុចខុសគ្នារវាងរថយន្ត Toyota Sienna ម៉ូដែល Woodland Edition និងម៉ូដែលធម្មតា គឺ ពណ៌ស៊ីម៉ង់, ឡូហ្គូពណ៌ខ្មៅ និង ក្រូមេពណ៌ខ្មៅ ក៏ដូចជា រឺហ្គែរលើដំបូល ផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជាមួយគ្នានេះ Toyota បានកល់បូមរបស់វាឲ្យខ្ពស់ជាងមុន ០,៦អ៊ីញ ហើយបំពាក់ប្រព័ន្ធ Hybrid All-Wheel Drive មកស្តង់ដារ, ទំពក់អូសសណ្តោងនៅខាងក្រោយ ដែលអាចអូសបាន ១ ៥៨០គីឡូក្រាម និង យ៉ាន់ Alloy ១៨អ៊ីញ។

ចំណែកឯផ្នែកខាងក្នុងវិញ វាមានបំពាក់កៅអីស្ព័រ រំលេចដោយថ្នេរដេរបែប Unique, កៅអីធំនៅជួរទី២, កៅអីអាចបត់បែនបានច្រើន, គ្រវៀសជើងដើម្បីបើកទ្វារ, រន្ធ USB សម្រាប់សាកថ្ម ៧ និង ប្រព័ន្ធសំឡេង JBL ១២គ្រាប់ ជាដើម។

Sienna Woodland ឆ្នាំ២០២២ ក៏មានបំពាក់ប្រព័ន្ធ Toyota Safety Sense ជំនាន់ទី២ មកស្តង់ដារដែរ ដោយក្នុងនោះរួមមានទាំងមុខងារ Pre-Collision system with Pedestrian Detection, Lane Departure Alert with Lane Trace Assist និង Full Speed Adaptive Cruise Control ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម