[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota ប្រចាំនៅប្រទេសអូស្ត្រាលី បានធ្វើការឈប់ទទួលការកក់នៅរថយន្ត Toyota Camry ប្រភេទកូនកាត់ hybrid ដែលមានតម្លៃលក់ចាប់ពី ២៦ ០០០ ដុល្លារ ដោយសារអិតិថិជន ៩០% បានកក់នៅម៉ូដែល hybrid ។
ជាមួយគ្នានេះ Toyota Camry hybrid ក៏ទទួលបានការពេញនិយមយ៉ាងខ្លាំងពីសំណាក់អ្នកបើកតាក់ស៊ី ដែលធ្វើឲ្យចំនួននៃការបញ្ជាទិញខ្ពស់សម្រាប់កំណែម៉ាស៊ីនរួមបញ្ចូលគ្នាលើសពីសមត្ថភាពផ្គត់ផ្គង់របស់ក្រុមហ៊ុន។ មិនត្រឹមតែប៉ុណ្ណោះ ការរង់ចាំដើម្បីទទួលបានរថយន្តត្រូវរងចាំដល់ទៅ ២ ឆ្នាំ។
ក្នុងនោះ លោក Sean Hanley អនុប្រធានផ្នែកលក់ និងទីផ្សាររបស់ Toyota Austrlia បាននិយាយថា “ខ្ញុំចង់ធានាឡើងវិញនៅអតិថិជន Toyota ទាំងអស់ថា យើងកំពុងធ្វើអ្វីគ្រប់យ៉ាងដែលយើងអាចធ្វើបាន ដើម្បីបង្កើនការផ្គត់ផ្គង់ទៅកាន់ប្រទេសអូស្ត្រាលី និងចែកចាយរថយន្តឱ្យបានឆាប់តាមដែលពួកគេចង់បាន” ។
គួរឲ្យដឹងថា នៅក្នុងឆ្នាំ ២០២៣ ក្រុមហ៊ុន Toyota បានចែកចាយរថយន្ត Toyota Camry បានចំនួន ៧ ១៣០ គ្រឿងនៅក្នុងប្រទេសអូស្ត្រាលី ដោយក្នុងនោះ ចំនួន ៦ ៤៩០ គ្រឿងគឺជាប្រភេទកូនកាត់ Hybrid ។ នេះមានន័យថាសមាមាត្រនៃកំណែអគ្គិសនីក្នុងការលក់ Camry សរុបគឺរហូតដល់ ៩១% ឯណ្ណោះ
សម្រាប់អតិថិជនក្នុងប្រទេសអូស្ត្រាលី ការស្វែងរកម៉ូដែលរថយន្តផ្សេងទៀតដើម្បីទិញជំនួសរថយន្ត Camry Hybrid នឹងមានការលំបាកខ្លាំងណាស់ ដោយក្រុមហ៊ុន Hyundai លក់តែ Sonata N Line version ដែលមានម៉ាស៊ីន turbo និងគ្មាន hybrid version ចំណែក Mazda6 ក៏មិនមានជម្រើសម៉ាស៊ីនអគ្គិសនីដែរ ៕