ក្រុមហ៊ុន Toyota UK បានបោះបង់ចោលជម្រើសម៉ាស៊ីនសាំងលើរថយន្ត Corolla និងផ្តល់តែជម្រើសម៉ាស៊ីន Hybrid សុទ្ធប៉ុណ្ណោះ។
រថយន្ត Toyota Corolla ដែលដាក់លក់លើទីផ្សារអង់គ្លេស ប្រើម៉ាស៊ីនចំណុះ ១,៨លីត្រ Hybrid កម្លាំង ១២០ និង ២,០លីត្រ Hybrid កម្លាំង ១៨១សេះ ហើយក៏បន្ថែមម៉ូដែល GR Sport និង Trek ផងដែរ។
គួរឲ្យដឹងថា Corolla GR Sport ថ្មី ដើរតួជារថយន្តបែបស្ព័រ ដោយបំពាក់លក្ខណៈពិសេសជាច្រើនលើសម៉ូដែលធម្មតា ហើយក៏មានភាពទាក់ទាញខ្លាំងផងដែរ។
វាប្រើកុងទ័រឌីជីថលទំហំ ៧អ៊ីង, អេក្រង់បង្ហាញព័ត៌មាន អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto, កុងទ័រពណ៌បាញ់លើកញ្ចក់, ចង្កៀង LED និងមុខងារ Toyota Safety Sense ជាដើម។
ដោយឡែក Corolla Trek វិញ មានតួខ្លួនវែងជាប្រភេទ Wagon ផ្តល់កន្លែងផ្ទុកឥវាន់កាន់តែធំទូលាយ ហាក់បីដូចជារថយន្ត SUV ខ្នាតតូចអីចឹង៕