Toyota ឈប់​លក់​ម៉ូដែលមួយ​ចំនួន ​ព្រោះ​​ផលិត​មិន​ទាន់​ដោយសារតម្រូវការច្រើនលើសលុប

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្លាក់ចូលទៅក្នុងស្ថានភាពមិនធម្មតានៃការបដិសេធតម្រូវការអតិថិជនសម្រាប់ពាក់កណ្តាលនៃម៉ូដែលរថយន្តសំខាន់ៗរបស់ខ្លួននៅក្នុងប្រទេសជប៉ុន ដោយសារតែការផលិតមិនទាន់តម្រូវដើម្បីបំពេញតាមចំនួននៃការបញ្ជាទិញដែលខ្លួនមានច្រើនលើសលប់។

ជាមួយគ្នានេះ សារព័ត៌មាន Nikkei បានបង្ហាញអំពីស្ថានភាពនៃការលក់រថយន្តដែលលក់ដាច់បំផុតទាំង ២០ ម៉ូដែល ដោយក្រុមហ៊ុន​លែង​ទទួល​យក​ការ​កុម្ម៉ង់​ដូច​ជា​ម៉ូដែល Alphard minivan តាំង​ពី​ពាក់​កណ្តាល​ខែ​វិច្ឆិកា។ ក្រុមហ៊ុន Toyota ក៏បានឈប់ទទួលការបញ្ជាទិញសម្រាប់ Land Cruiser 300 ផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុនផលិតជប៉ុន បានកំណត់ការលក់ម៉ូដែលមួយចំនួននៅក្នុងប្រទេសកំណើតរបស់ខ្លួន ដើម្បីអាចបំពេញតាមចំនួនការបញ្ជាទិញដែលខ្លួនបានទទួលដោយសារតម្រូវការគឺលើសពីទិន្នផល ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម