Toyota ដាក់បង្ហាញគំរូឡានអគ្គិសនីថ្មីបន្ថែម បន្ទាប់ពីបានបញ្ចេញ Toyota Prius ២០២៣ ជាផ្លូវការ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការដាក់បញ្ចេញនៅគំរូរថយន្តអគ្គិសនីថ្មីបន្ថែមដែលរថយន្តជាប្រភេទ Crossover ខ្នាតតូចនៃត្រកូល bz របស់ខ្លួន បន្ទាប់ពីបានដាក់បង្ហាញចេញនៅ Toyota Prius ស៊េរីឆ្នាំ ២០២៣ ជាផ្លូវការកាលពីពេលថ្មីៗនេះ។

គំរូរថយន្ត bZ Compact SUV នេះគឺពុំមានភាពខុសគ្នាពីម៉ូឌែលដែលបានបង្ហាញនាពេលកន្លងមកនោះឡើយ ឌីស្សាញមកបែប sculpted styling​ ដោយនៅផ្នែកខាងមុខវាមានមានបំពាក់ចង្កៀងថ្មីរបស់ Toyota ដែលដូចគ្នានៅនឹងរថយន្ត Prius ថ្មី និងប៉ាណាសម្រាប់បឺតខ្យល់ខាងមុខរចនាយ៉ាងទាក់ទាញ។ ខណៈ នៅផ្នែកខាងក្រោយ មានចង្កៀងរចនាជាខ្សែអូសកាត់ពីម្ខាងទៅម្ខាង និងកាងការពារត្រូវបានរចនាយ៉ាងលេចធ្លោសម្រាប់ផ្នែកខាងក្រោមនៃរថយន្តនេះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រីឯនៅផ្នែកខាងក្នុង bZ Compact SUV Concept ត្រូវបានឌីស្សាញឡើងដូចជារថយន្តនាពេលអនាគត មានបំពាក់ជាមួយជម្រើសដៃ​ចង្កូត​ប្រភេទ Yoke Steeling Wheel ដូចរថយន្ត Lexus RZ, កុងទ័របង្ហាញព័ត៌មាននៅជាប់នឹងផ្លៃតាឡូ និងអេក្រង់កំសាន្តស្ថិតនៅចំកណ្តាលនៃកាប៊ីន។ បន្ថែមពីនេះ ក៏មានប្រព័ន្ធជំនួយការ AI ឈ្មោះ Yui ហើយអ្នកបើកបរអាចប្រើការបញ្ជាដោយសំឡេង ហើយប្រព័ន្ធឆ្លើយតបមកវិញសំឡេង និងភ្លើងដែលអាចផ្លាស់ទីជុំវិញកាប៊ីនទៀតផង។

គួរបញ្ជាក់ផងដែរថា សម្រាប់គំរូរថយន្តអគ្គិសនី bZ Compact SUV Concept ក្រុមហ៊ុនផលិតរថយន្ត Toyota ​នៅមិនទាន់​បាន​និយាយ​អំពី​កម្លាំង​ដែល​ខ្លួន​នឹង​ប្រើ​សម្រាប់​ម៉ូដែល​នេះ​ទេនៅឡើយទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម