យោងតាមគេហទំព័រ Indianautosblog ក្រុមហ៊ុន Toyota និងក្រុមហ៊ុន Suzuki គឺកំពុងពង្រីកកិច្ចសហប្រតិបត្តិការរបស់ពួកគេនៅក្នុងប្រទេសឥណ្ឌា ជាមួយម៉ូឌែលរថយន្តមួយចំនួន ដែលប្រើប្រាស់ម៉ាស៊ីន និងតួរខ្លួនជាមួយគ្នា។ តួរយ៉ាងសម្រាប់ផលិតផលចុងក្រោយនៅក្នុងផែនការនេះគឺ រថយន្ត MVP Suzuki Ertiga នឹងប្រើប្រាស់ឡូហ្គូ Toyota។
បច្ចុប្បន្នក្រុមហ៊ុន Toyota មិនទាន់ប្រកាសឈ្មោះសម្រាប់ម៉ូដែល ៧ កៅអីនេះទេ។ គេរំពឹងថារថយន្តនេះអាចត្រូវបានលក់នៅក្នុងប្រទេសឥណ្ឌានៅឆមាសទី ២ នៃឆ្នាំនេះ។
តាមរយ:រូបភាពគំរូដែលបានបង្ហាញដោយគេហទំព័រ Indianautosblog សម្រាប់ការឌីស្សាញតួរខ្លួន និងទំហំ គឺភាពស្រដៀងគ្នានឹងរថយន្ត Suzuki Ertigaដែរ ដោយខុសតែការឌីស្សាញលើប៉ាណាខាងមុខ និងម៉ូដនៃថាសកង់ប៉ុណ្ណោះ។
ម៉ូដែលរថយន្ត MVP នឹងដំណើការដោយម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ មានកម្លាំង ១០៣សេះ និងកម្លាំងរមួល ១៣៨ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខដៃ ៥វគ្គ ឬប្រអប់លេខអូតូ ៤វគ្គ និងប៉ុងមួយ៕