Toyota ត្រៀមសាងសង់រោងចក្រផលិតរថយន្តអគ្គិសនីថ្មី នៅទីក្រុងសៀងហៃ ប្រទេសចិន

ក្រុមហ៊ុន តូយ៉ូតា បានសម្រេចចិត្តសំខាន់ក្នុងការសាងសង់រោងចក្រផលិតរថយន្តអគ្គិសនីថ្មី (EV) នៅទីក្រុងសៀងហៃ ប្រទេសចិន មានគោលបំណងធ្វើឱ្យខ្លួនអាចទទួលបានការប្រកួតប្រជែង និិងចំណែកទីផ្សារក្នុងការលក់រថយន្តអគ្គិសនីឡើងវិញ ដែលអាចប្រកួតប្រជែងជាមួយក្រុមហ៊ុនផលិតរថយន្តចិនដូចជា BYD ដែលកំពុងមានចំណែកទីផ្សារច្រើនជាងខ្លួននៅក្នុងទីផ្សារចិន ថៃ សិង្ហបុរី និងជប៉ុន។
យោងតាមរបាយការណ៍របស់ Nikkei Business Daily បាននិយាយថា ការសាងសង់រោងចក្រថ្មីនៅសៀងហៃរបស់ក្រុមហ៊ុន Toyota នឹងប្រើសម្រាប់ការផលិតរថយន្តអគ្គិសនីម៉ាកប្រណីតរបស់ខ្លួនគឺ Lexus ។ ថ្វីបើក្រុមហ៊ុន Toyota មិនទាន់បញ្ជាក់ព័ត៌មាននេះជាផ្លូវការ ប៉ុន្តែប្រភពដែលបានលើកឡើងក្នុងរបាយការណ៍ថា ក្រុមហ៊ុនមានគោលបំណងដើរតួនាទីជាក្រុមហ៊ុនឈានមុខ និងធំជាងគេនៅក្នុងទីផ្សាររថយន្តអគ្គិសនីនាពេលបច្ចុប្បន្នរបស់ប្រទេសចិន។
ជាមួយគ្នានេះ ការចាប់ផ្តើមប្រតិបត្តិការរបស់រោងចក្រថ្មីនេះ អាចនឹងធ្វើឡើងក្នុងឆ្នាំ២០២៧ ដើម្បីរួមចំណែកក្នុងការធ្វើផលិតកម្មរថយន្តចំនួន ២,៥ លានគ្រឿង ក្នុងមួយឆ្នាំ មុខឆ្នាំ២០៣០ នៅក្នុងប្រទេសចិន៕
ផ្ទាំងផ្សាយពាណិជ្ជកម្ម