Toyota ថា ក្រុមហ៊ុន Lexus នឹងដើរតួយ៉ាងសំខាន់នៅក្នុងការផលិតរថយន្តអគ្គិសនីនៅក្នុងប្រទេសជប៉ុននាពេលអនាគត

បន្ទាប់​ពី​បើក​ទីស្នាក់ការ​ធំ​​របស់​ខ្លួន (មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ Shimoyama) ក្នុងខែមិនា  ពេលនេះ ក្រុមហ៊ុនផលិតរថយន្ត Toyota បានប្រកាសថា ក្រុមហ៊ុន Lexus ដែលជាក្រុមហ៊ុុនផលិតរថយន្តប្រណិតរបស់ខ្លួននឹងដើរតួយ៉ាងសំខាន់នៅក្នុងការផលិតរថយន្តអគ្គិសនី ក្រោម​យុទ្ធសាស្ត្រមួយដែលពួកគេឲឈ្មោះថា  “ajimigaki” ។ ប្រសិនបើអ្នកសួរ Google Translate ថាពាក្យជប៉ុន ajimigaki (Taste Refinement) មានន័យថាមិញនោះវាមានន័យតែ​​​ ២ម៉ាត់ប៉ុណ្ណោះគឺ គុណភាព និងប្រណិតភាព។

ទោះបីជាមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ Shimoyama មិនមែនជារោងចក្រផលិតក៏ដោយក៏មជ្ឈមណ្ឌលនេះនឹងបម្រើជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងអភិវឌ្ឍន៍រថយន្តរបស់ Lexus និងរថយន្តស្ព័រក្នុងត្រកូល GR ផងដែរ។ នៅក្នុងអំឡុងពេលបើកសម្ពោធមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ Shimoyama លោក Akio Toyoda ប្រធានក្រុមហ៊ុន Toyota បាននិយាយថា មជ្ឈមណ្ឌលស្រាវជ្រាវ Shimoyama នឹងក្លាយជាមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ក្នុងការសិក្សាស្រាវជ្រាវ កែលម្អ តេស្ត បើកបរ សម្រាប់ផលិតរថយន្តដែលមានស្តង់ដារ ក្រោមទឹកដៃវិស្វករអាជីបចំនួន ៣ ០០០ នាក់។ គួរឲដឹងផងថា ក្រុមហ៊ុន Lexus គឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនទាំងអស់ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន Toyota ដែលយឺតយ៉ាវបំផុតក្នុងការផ្លាស់ប្តូរថ្មីរហូតមកដល់ពេលនេះ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Lexus នឹងក្លាយជាក្រុមហ៊ុនដែលនឹងដើរតួរសំខាន់បំផុតនៅក្នុងការផលិតរថយន្តអគ្គិសនីនាពេលអនាគតរបស់ជប៉ុន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លើសពីនេះទៅទៀត Toyota គ្រោងនឹងប្រើប្រាស់គ្រោងឆ្អឹងជំនាន់ក្រោយបំផុតរបស់ខ្លួនក្នុងការផលិតរថយន្តអគ្គិសនី ដែលត្រូវបានរំពឹងនឹងបង្ហាញខ្លួនក្នុងត្រកូល LF-ZC និង LF-ZL របស់ Lexus នៅឆ្នាំ២០២៦។ គួរបញ្ជាក់ផងថា Lexus គ្រោងនឹងផលិតរថយន្តអគ្គិសនីសម្រាប់ត្រកូលរបស់ខ្លួននៅត្រឹមឆ្នាំ២០៣០ ខណៈនៅឆ្នាំ២០៣៥ គ្រោងនឹងផលិតរថយន្តអគ្គិសនីទាំងស្រុង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម