Toyota ថា ការផលិតរថយន្តអគ្គិសនីសុទ្ធម៉ូឌែលថ្មី Lexus LF-ZC និង LF-ZL របស់ពួកគេនឹងធ្វើការពន្យារដល់ពាក់កណ្តាលឆ្នាំ២០២៧

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការប្រកាសចេញជាផ្លូវការថា ពួកគេនឹងធ្វើការពន្យារពេលក្នុងការផលិតរថយន្តអគ្គិសនីសុទ្ធម៉ូឌែលថ្មី Lexus LF-ZC និង LF-ZL របស់ពួកគេដល់ពាក់កណ្តាលឆ្នាំ២០២៧។ ចំពោះការពន្យារពេលនេះ គឺធ្វើឡើងដើម្បីកែលម្អដំណើរការផលិតកម្មរថយន្តរបស់ពួកគេ ជាពិសេសដើម្បីអនុវត្តបច្ចេកវិទ្យា gigacasting លើការផលិតរថយន្តម៉ូឌែលថ្មីនេះ។

ម្យ៉ាងវិញទៀត រថយន្តអគ្គិសនីសុទ្ធម៉ូឌែលថ្មី LF-ZC និង LF-ZL នឹងត្រូវផលិតឡើងនៅលើស្ថាបត្យកម្ម EV ថ្មី ដែលនឹងត្រូវបំពាក់ដោយថ្ម prismatic ជំនាន់ថ្មី ដែលអាចបើកបរបានចម្ងាយដល់ ១ ០០០ គីឡូម៉ែត្រ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទោះបីជាមានការពន្យារពេលក្នុងការផលិតរថយន្តក៏ដោយ ក៏ក្រុមហ៊ុន Toyota នៅតែបង្ហាញពីការប្តេជ្ញារបស់ពួកគេក្នុងការផលិតយានជំនិះអគ្គិសនីដែលមានគុណភាពខ្ពស់ ដោយផ្តោតទៅលើការច្នៃប្រឌិត បច្ចេកវិទ្យាថ្មីៗ និងមានតម្លៃលក់សមរម្យនាពេលអនាគត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម