Toyota ថា ខ្លួននឹងផលិតរថយន្ត Toyota Century សម្រាប់លក់នៅក្នុងទីផ្សារក្នុងស្រុក និងទីផ្សារចិន

[បរទេស] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការប្រកាសថា ខ្លួននឹងផលិតរថយន្ត Toyota Century ដែលជារថយន្តប្រភេទ SUV ដ៏ប្រណិតរបស់ខ្លួនសម្រាប់លក់នៅក្នុងទីផ្សារក្នុងស្រុក និងទីផ្សារប្រទេសចិន។

រថយន្ត Toyota Century ត្រូវបានផលិតឡើងនៅលើតួគ្រោងឆ្អឹង TNGA ប្រវែងតួរខ្លួនសរុប ៥ ២០៥ ម.ម ទទឹង ១ ៩៩០ ម.ម កម្ពស់ ១ ៨០៥ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៩៥០ ម.ម ។ បើនិយាយពីការរចនានៅផ្នែកខាងក្រៅ មានបំពាក់ឡូហ្គូតំណាងដូចទៅនឹងប្រភេទ Sedan ដែលគឺប្រើប្រាស់នូវរូប Phonix ដែលជំនួសអោយឡូហ្គូ Toyota ជាមួយការប្រើប្រាស់នៅក្រូម៉េដែល Inspired ចេញពី Roll-royce ក៏ដូចជាបំពាក់នៅចង្កៀងមុខ-ក្រោយដាច់ចេញពីគ្នាប្រភេទ LED ដែលស្រដៀងទៅនឹងរថយន្ត Geneis ជាមួយនឹងការប្រើប្រាស់នូវថាសកង់ស្ព័រទំហំ ២២អ៊ីញផងដែរ ។ បន្ថែមពីនេះទ្វារថយន្តនេះអាចបើកបាន ៧៥ ដឺក្រេ ជាមួយការប្រើនៅកញ្ចក់ដែលជួយកាត់បន្ថយសម្លេងរំខាន ក៏ដូចជាឈ្នាន់ជំហៀងអេឡិចត្រូនិច និងទ្វារ៉ូតផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំណែកផ្នែកខាងក្នុងបំពាក់ស្តង់ដាជាមួយកៅអីចំនួន ៤ ដោយនៅលើតាប្លូបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣ អ៊ីញ និងអេក្រង់កម្សាន្ត touchscreen ទំហំ ១២,៣ អ៊ីញ ។ លើសពីនេះ កៅអីខាងក្រោយសងខាងទទួលបាននូវអេក្រង់ទំហំ ១១,៦ អ៊ីញ ភ្លើងលម្អ ambient lighting ដំបូលកញ្ចក់ និងប្រព័ន្ធសម្លេងជាដើម។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះ ដំណើរការដោយម៉ាស៊ីន Plug-in Hybrid ចំណុះ ៣,៥ លីត្រ V6 អាចផលិតកម្លាំងបាន ៤០៦ សេះ ភ្ជាប់ដោយប្រអប់លេខ E-CVT និងប្រព័ន្ធបើកបរ E-Four Advanced AWD។ លើសពីនេះ វាក៏បានបំពាក់ជាមួយមុខងារ Dynamic Rear Steering ដែលជួយផ្តល់នៅភាពងាយស្រួលក្នុងការគ្រប់គ្រង់នៅពេលបើកល្បឿនយឺត ព្រមទាំង Rear Comford Mode ដែលជួយដល់អ្នកបើកបរក្នុងការផ្តល់នៅផាសុកភាពដល់អ្នកនៅខាងក្រោយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម