Toyota ថា ពួកគេកំពុងធ្វើតេស្តឡានភីកអាប់អគ្គិសនី Toyota Hilux ដើម្បីរៀបចំការផលិតនាពេលអនាគត

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Toyota Australia បានធ្វើការប្រកាសដាក់បង្ហាញចេញនូវគំរូរថយន្តភីកអាប់អគ្គិសនី Toyota Hilux BEV (Battery Electric Vehicle) ដែលត្រូវបានបង្កើតឡើងជាពិសេសដោយសហការជាមួយក្រុមហ៊ុន BHP ។

ចំពោះគោលបំណងរបស់ក្រុមហ៊ុនតូយ៉ូតាក្នុងការផលិតគំរូរថយន្តភីកអាប់អគ្គិសនី Toyota Hilux BEV នេះ គឺដើម្បីប្រមូលទិន្នន័យ និងវាយតម្លៃសមត្ថភាព ដើម្បីរៀបចំការផលិតនាពេលអនាគត និងបង្ហាញថារថយន្ត Hilux អគ្គិសនីពិតជាអាចបំពេញតម្រូវការការងារធ្ងន់ៗបាន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទន្ទឹឹមនឹងនេះ គំរូរថយន្តភីកអាប់អគ្គិសនី Toyota Hilux នេះនឹងត្រូវធ្វើតេស្តក្នុងរយៈពេល ១ឆ្នាំ ដោយចាប់ផ្តើមចាប់ពីចុងខែវិច្ឆិកានេះតទៅនៅក្នុងទីតាំង Port Hedland ដែលជាទីតាំងកែច្នៃ និងនាំចេញរ៉ែដែកដ៏សំខាន់បំផុតមួយរបស់ពិភពលោក ដែលគំរូរថយន្តភីកអាប់អគ្គិសនីនេះនឹងត្រូ​វប្រឈមមុខនឹងលក្ខខណ្ឌធ្ងន់ធ្ងរ ដោយសារវានឹងជំនួសឲរថយន្តភីក Toyota Hilux ម៉ាសុីនម៉ាស៊ូតនាពេលអនាគត។

ក្នុងនោះ ប្រសិនបើការសាកល្បងនេះទទួលបានភាពជោគជ័យ នោះរថយន្ត Hilux BEV នឹងក្លាយជារថយន្តដែលទទួលបានការទុកចិត្តច្រើនក្នុងទីផ្សារទូទាំងពិភពលោក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម