Toyota ទំនងជានឹងបញ្ចេញឡាន Highlander ប្រភេទថ្មី ទំហំកាន់តែទូលាយ

រថយន្ត Toyota Highlander ឆ្នាំ ២០២១ អាច​នឹង​ធ្វើ​ឲ្យ​អតិថិជន​ដែល​ចង់​បាន​រថយន្ត​មាន​ទំហំ​ធំ​ទូលាយ​ខក​ចិត្ត​ ដោយ​សារ​រថយន្ត​ SUV កៅអី​បី​ជួរ​ដទៃ​ទៀត​ដូច​ជា Chevrolet Traverse, Kia Telluride និង Hyundai Palisade ជា​ដើម​នោះ មាន​ផ្ដល់​ជូន​នូវ​ទំហំ​ដែល​ធំ​ទូលាយ​ជាង។

ដើម្បី​បន្ថែម​ភាព​ទាក់ទាញ​លើ​រថយន្ត SUV របស់​ខ្លួន Toyota ទំនង​ជា​ពង្រីក​ជម្រើស​រថយន្ត​ Highlander ជា​មួយ​ប្រភេទ​ថ្មី​មួយ។ ថ្មីៗ​កន្លង​ទៅ​នេះ​គេ​បាន​ប្រទះ​ឃើញ​ពាក្យ​សុំ​ចុះ​បញ្ជី​​ឈ្មោះ “Grand Highlander” ពី​សំណាក់​ Toyota។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តាម​រយៈ​ឈ្មោះ​ Grand Highlander នេះ​ធ្វើ​ឲ្យ​គេ​រំពឹង​ទុក​ថា Toyota នឹង​បញ្ចេញ​នូវ​រថយន្ត Highlander ប្រភេទ​ថ្មី​ដែល​មាន​ទំហំ​ធំ​ទូលាយ​ជាង​មុន ជា​ពិសេស​នៅ​ផ្នែក​កៅអី​អង្គុយ​ជួរ​ទី​បី​​ដែល​មាន​លក្ខណៈ​ចង្អៀត​ជាង​រថយន្ត​គូ​ប្រជែង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម