រូបរាងថ្មីនៃរថយន្ត Toyota Harrier ជំនាន់ថ្មីស៊េរីឆ្នាំ ២០២១ ធ្វើឲ្យវាទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អតិថិជននៅប្រទេសជប៉ុន ដែលអាចលក់ដាច់បានច្រើនសន្ធឹង។ ពេលនេះបើតាមការបញ្ជាក់របស់ UMW Toyota Motor បានឲ្យដឹងថារថយន្ត Toyota Harrier ស៊េរីឆ្នាំ២០២១ នឹងមានលក់នៅម៉ាឡេស៊ីនៅខែមេសានេះ។
បច្ចុប្បន្ននេះដំណឹងអំពីលក្ខណៈសម្បត្តិរបស់ Toyota Harrier ស៊េរីឆ្នាំ២០២១សម្រាប់លក់នៅម៉ាឡេស៊ីគេនៅមិនទាន់ដឹងនៅឡើយទេ។ យ៉ាងណាក្ដីអតិថិជនអាចនឹងទទួលបានប្រភេទរថយន្តដូចដែលមានលក់នៅសិង្ហបុរីដែរ គឺជាប្រភេទនាំចូលពីប្រទេសជប៉ុនផ្ទាល់។
រថយន្ត Toyota Harrier ស៊េរីឆ្នាំ២០២១ ដែលលក់នៅសិង្ហបុរីមានពីរប្រភេទគឺប្រភេទ Elegance តម្លៃប្រមាណ ១២០ ១៣៨ដុល្លារ និងប្រភេទ Hybrid Luxury មានតម្លៃប្រមាណ ១៣០ ០០០ដុល្លារ។
ប្រភេទ Elegance ប្រើម៉ាស៊ីនចំណុះ ២,០លីត្រ កម្លាំង ១៦៩សេះ ជាមួយប្រអប់លេខ CVT និងប្រភេទ Hybrid Luxury ប្រើម៉ាស៊ីនចំណុះ ២,៥លីត្រ ៤ស៊ីឡាំង ជាមួយម៉ូទ័រអគ្គិសនីមួយដែលផលិតកម្លាំងសរុបបាន ២១៥សេះ ហើយវាប្រើប្រអប់លេខ e-CVT៕