Toyota និង Lexus នឹងអាចប្រើប្រាស់ស្ថានីយសាកថ្មល្បឿនលឿន Supercharger របស់ Tesla នៅឆ្នាំ ២០២៥

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota និង Lexus បានក្លាយជាក្រុមហ៊ុនផលិតរថយន្តចុងក្រោយគេទទួលបានសិទ្ធិ NACS ដែលអាចប្រើស្ថានីយសាកថ្មល្បឿន supercharger របស់ក្រុមហ៊ុន Tesla នឹងចាប់ផ្តើមនៅឆ្នាំ ២០២៥ សម្រាប់រថយន្តនៅទៅផ្សារអាមេរិកខាងជើង ។

ខណៈពេលដែល Toyota bZ4X និង Lexus RZ នឹងផ្តល់នៅអាដាប់ទ័ CCS ឬ NACS នៅឆ្នាំ ២០២៥ ដោយម្ចាស់រថយន្តនឹងអាចប្រើប្រាស់ស្ថានីយដែលប្រើដុំសាក CCS ឬ NACS នៅឆ្នាំ ២០២៥ បានផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

នៅក្នុងព័ត៌មានពាក់ព័ន្ធ Toyota និង Lexus បានធ្វើកិច្ចព្រមព្រៀងមួយដើម្បីទទួលបានការចូលទៅកាន់ការសាកថ្ម Supercharger របស់ក្រុមហ៊ុន Tesla ត្រូវបានចាត់ទុកថាជាបណ្តាញសាកថ្មរថយន្តអគ្គិសនីដ៏ល្អបំផុត ហើយកិច្ចព្រមព្រៀងនេះមានន័យថា អតិថិជននឹងអាចសាក Superchargers ច្រើនជាង ១២ ០០០ ទីតាំងនៅអាមេរិកខាងជើង។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនផលិតរថយន្តដែលនឹងកំពុងប្រើប្រាស់ប្រព័ន្ធសាកថ្មរួមបញ្ចូលគ្នារបស់ Tesla នេះរួមមាន ក្រុមហ៊ុន Ford, General Motors, BMW, Honda, Mercedes, Fisker, Rivian, Nissan, Jaguar និង Volvo ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម