ថ្មីៗនេះ ក្រុមហ៊ុន Toyota បានពង្រីកការហៅប្រមូលទូទាំងពិភពលោក សម្រាប់រថយន្តដែលអាចមានបញ្ហាជាមួយនឹងបូមប្រេង (fuel pump)។
ជាសរុបរថយន្តចំនួន ៥,៨៤ លានគ្រឿងនៅទូទាំងពិភពលោក កំពុងត្រូវបានប្រមូលមកវិញ ដោយសារតែម៉ាស៊ីនបូមប្រេងអាចបញ្ឈប់ដំណើរការ ដែលបង្កឲ្យរថយន្តរលត់ និងមានន័យថា វាមិនអាចដំណើរការឡើងវិញបានទេ។ បញ្ហានេះក៏បង្កើនហានិភ័យនៃគ្រោះថ្នាក់នៅពេលបើកបរក្នុងល្បឿនលឿនដែរ។
ក្នុងចំណោមរថយន្តចំនួន ៥,៨៤ លានគ្រឿងដែលកំពុងត្រូវបានប្រមូលមកវិញនោះ មានប្រមាណ ៣,៣៤ លានគ្រឿងស្ថិតក្នុងសហរដ្ឋអាមេរិក។
គួរឲ្យដឹងថា ដំបូងឡើយក្រុមហ៊ុន Toyota បានប្រកាសប្រមូលរថយន្ត Toyota និង Lexus ចំនួន ៦៩៥ ៥៤១ គ្រឿង នៅថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២០ នៅសហរដ្ឋអាមេរិក ដោយសារតែបញ្ហាបូមប្រេង ហើយនៅក្នុងខែមីនា បានបន្ថែមរថយន្តចំនួន ១,១ លានគ្រឿងទៀត។ ក្រោយមក រថយន្តចំនួន ១,៥២ លានគ្រឿងផ្សេងទៀត ត្រូវបានបញ្ចូលទៅក្នុងការប្រមូលនៅសហរដ្ឋអាមេរិកនោះ។
ខាងក្រោមនេះគឺជាឈ្មោះរថយន្តដែលអាចជួបបញ្ហាខាងលើ៖
- 2013-15 Lexus LS460 និង GS350
- 2014 Toyota FJ Cruiser និង Lexus IS-F
- 2014-15 Toyota 4Runner, Land Cruiser, Lexus GX460, IS 350 និង LX570
- 2015 Lexus NX200t និង RC 350
- 2017 Lexus IS 200t, RC 200t, និង GS 200t
- 2017-2019 Toyota Highlander, Lexus GS 350
- 2017-2020 Toyota Sienna និង Lexus RX 350
- 2018-2019 Toyota 4Runner, Land Cruiser, Lexus GS 300, GX 460, IS 300, IS 350, LS 500h, LX 570, NX 300, RX 300, RC 350
- 2018-2020 Toyota Avalon, Camry, Corolla, Sequoia, Tacoma, Tundra, Lexus ES 350, LC 500, LC 500h, LS 500, RX 350L
- 2019 Toyota Corolla hatchback និង Lexus UX 200
- 2019-2020 Toyota RAV4