Toyota នឹងអភិវឌ្ឍន៍បច្ចេកវិទ្យារថយន្តអគ្គិសនីជំនាន់ថ្មី ជាមួយ Subaru និង Mazda

[បរទេស] យោកតាមនាយកប្រតិបត្តិថ្មីរបស់ក្រុមហ៊ុន Toyota លោក Koji Sato មានផែនការធំសម្រាប់ក្រុមហ៊ុន ដែលសង្ឃឹមថានឹងផ្លាស់ប្តូរទៅជា EV juggernaut ដើម្បីជួយបង្កើតទំហំកាន់តែច្រើន វាអាចចែករំលែកបច្ចេកវិទ្យាអាគុយថ្មីរបស់ខ្លួនជាមួយដៃគូរបស់ខ្លួន ដូចជា Subaru, Mazda, Suzuki និងមួយចំនួនទៀត ក្នុងការបន្តការប្រកួតប្រជែងទៅនឹង Tesla ។

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជាផ្នែកមួយនៃផែនការអនាគតរបស់ខ្លួន ក្រុមហ៊ុន Toyota គ្រោងនឹងលក់រថយន្តអគ្គិសនីឲ្យបានចំនួន ៣,៥ លានគ្រឿងក្នុងមួយឆ្នាំនៅឆ្នាំ ២០៣០ ដែលពាក់កណ្តាលនឹងផ្អែកលើគ្រោងឆ្អឹង EV platform បានរចនាថ្មីដែលនឹងដាក់ឲ្យប្រើប្រាស់នៅឆ្នាំ ២០២៦ ហើយអាចផ្តល់ជូននៅការបើកបរបានចម្ងាយរហូតទៅដល់ ១,៥០០ គីឡូម៉ែត្រ ដោយសារបច្ចេកវិទ្យាអាគុយថ្មី។

ជាមួយគ្នានេះ បើយោងតាមគេហទំព័រ Autonews រាយការណ៍ថាក្រុមហ៊ុនផលិតរថយន្តក៏កំពុងងាកទៅរកអង្គភាពដែលទើបបង្កើតថ្មីហៅថាអាជីវកម្ម BEV Factory ដែលនឹងរចនាស្ថាបត្យកម្មរថយន្តថ្មីឲ្យមានលក្ខណៈសាមញ្ញតាមដែលអាចធ្វើទៅបានក្នុងការផលិត។

ដើម្បីជួយបង្កើនបរិមាណរបស់ខ្លួន ក្រុមហ៊ុន Toyota បាននិយាយថា ខ្លួនក៏អាចចែករំលែកបច្ចេកវិទ្យា EV ថ្មីរបស់ខ្លួនជាមួយដៃគូផងដែរ ដោយក្រុមហ៊ុនយក្សរបស់ជប៉ុននេះ មានភាគហ៊ុននៅក្នុងក្រុមហ៊ុនជាច្រើនដូចជា Subaru, Mazda, Suzuki, Daihatsu, Hino, Isuzu និងក្រុមហ៊ុនជាច្រើនទៀត។

គួរបញ្ជាក់ផងដែរថា Toyota បានសហការជាមួយដៃគូររបស់ខ្លួនដោយបានលក់រថយន្តចំនួន ១៦,៣ លានគ្រឿងក្នុងមួយឆ្នាំ ដូចជារថយន្តអគ្គិសនី Toyota bZ4X/Subaru Solterra ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម