Toyota នឹងបញ្ចប់ឆ្នាំ ២០២៣ ជាមួយការលក់រថយន្តបានចំនួនច្រើនជាង ១០លានគ្រឿង

[បរទេស] ផលិតកម្ម និងការលក់របស់ក្រុមហ៊ុនផលិតរថយន្ត Toyota បានកើនឡើងដល់កម្រិតថ្មី ដោយចាប់ពីខែមករាដល់ខែវិច្ឆិកា ឆ្នាំ ២០២៣ ក្រុមហ៊ុនផលិតរថយន្តជប៉ុន Toyota និង Lexus បានផលិតរថយន្តចំនួន ៩,២៣លានគ្រឿង និងលក់បានចំនួន ៩,៣៦លានគ្រឿងនៅលើទីផ្សារសលកលោក។

ដោយសារកង្វះខាតបន្ទះឈីប ក៏ដូចជាតម្រូវការដ៏ខ្លាំងសម្រាប់រថយន្តរបស់ខ្លួននៅអាមេរិកខាងជើង និងទូទាំងទ្វីបអឺរ៉ុប ក្រុមហ៊ុន Toyota រំពឹងថានឹងបញ្ចប់ឆ្នាំ ២០២៣ ដោយបានផលិតរថយន្តម៉ាក Toyota និង Lexus ច្រើនជាង ១០លានគ្រឿង។ លើសពីនេះ គិតក្នុងខែវិច្ឆិកា Toyota បានផលិតរថយន្តបាន ៩២៦ ៥៧៣ គ្រឿង ដែលក្នុងនោះរថយន្តចំនួន ៦១១ ៦៥៦ គ្រឿងផលិតនៅក្រៅស្រុក និងចំនួន ៣១៤ ៩១៧ គ្រឿងត្រូវបានផលិតក្នុងស្រុក។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

យោងតាមកាសែតជប៉ុន The Mainichi កត់សម្គាល់ថា Toyota លក់រថយន្តបានចំនួន ៩០៥ ០៦៦ គ្រឿងក្នុងខែវិច្ឆិកា កើនឡើង ១៣,៦% បើធៀបនឹងឆ្នាំមុន និងជាកំណត់ត្រាក្នុងមួយខែ។ តម្រូវការនៅក្នុងប្រទេសជប៉ុនបានបង្ហាញពីភាពរឹងមាំជាពិសេសដោយកើនឡើង ១៣៩ ៧៤៩ គ្រឿងស្មើនឹង ២៧,១% ខណៈដែលការលក់ទូទាំងពិភពលោកបានកើនឡើងដល់ ៧៦៥ ៣១៧ គ្រឿងស្មើនឹង ១១,៥% ។ ការលក់រថយន្តអគ្គិសនីរបស់ក្រុមហ៊ុនបានកើនឡើងដល់ ៣៤៣ ៩៨១ គ្រឿងស្មើនឹង ៥៣,៤% ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម