ក្រុមហ៊ុនផលិតរថយន្ត Toyota បានប្រកាសផែនការអភិវឌ្ឍន៍រថយន្តភីកអាប់ខ្នាតតូចស៊េរីថ្មីដែលនឹងចេញលក់នៅក្នុងប្រទេសប្រេស៊ីល និងទីផ្សារប្រទេសផ្សេងៗទៀតនៅក្នុងឆ្នាំ២០២៧ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់អតិថិជនតាមស្ថានភាពតំបន់ទីតាំងភូមិសាស្រ្ត និងស្ថានភាពទីផ្សារ។
ចំពោះរថយន្តភីកអាប់ខ្នាតតូចស៊េរីថ្មីនេះ នឹងត្រូវផលិតឡើងនៅលើគ្រោងឆ្អឹង TNGA មានប្រវែងតួខ្លួនសរុប ៥ ០៧០ មីលីម៉ែត្រ និងប្រវែងគម្លាតកង់-ក្រោយ ៣ ៣៥០ មីលីម៉ែត្រ ដំណើរការដោយម៉ាសុីនកូនកាត់ Hybrid ដែលប្រើប្រាស់ម៉ាសុីនសាំងចំណុះ ២,៥លីត្រ របស់ Toyota RAV4 ជាមួយនឹងឥន្ធនៈអេតាណុល។ លើសពីនេះទៅទៀត វានឹងទទួលបាននូវជម្រើសប្រព័ន្ធបើកបរប៉ុង២ AWD ដើម្បីផ្តល់សមត្ថភាពបើកបរល្អគ្រប់ស្ថានភាពផ្លូវ។
ចំពោះការរចនាវិញ ត្រូវបានបំផុសគំនិតចេញពីគំរូរថយន្ត EPU Concept ដែលបានបង្ហាញខ្លួននៅក្នុងឆ្នាំ២០២៣ ។ក្នុងនោះផងដែរ រថយន្តនេះ ត្រូវបានគេរំពឹងថានឹងប្រកួតប្រជែងទីផ្សារជាមួយនឹងរថយន្ត Fiat Toro, Ram Rampage, Ford Maverick និង Chevrolet Montana ៕