[ទីផ្សារបរទេស] យោងតាមប្រភពព័ត៌មានបានឲ្យេដឹងថា ក្រុមហ៊ុន Toyota នឹងបិទរោងចក្ររបស់ខ្លួនទាំង ១៤ កន្លែងនៅប្រទេសជប៉ុននៅថ្ងៃអង្គារនេះ បន្ទាប់ពីមានការសង្ស័យថា មានការវាយប្រហារតាមអ៊ីនធឺណិត។
បើតាមគេហទំព័រព័ត៌មាន Nikkei ដែលបានរាយការណ៍ពីការបិទជាលើកដំបូងនេះ បាននិយាយថា អ្នកផ្គត់ផ្គង់ និងជាដៃគូរបស់ Toyota គឺក្រុមហ៊ុន Kojima Industries Corporation បានសង្ស័យថា វាត្រូវបានវាយប្រហារតាមរយៈការវាយប្រហារតាមអ៊ីនធឺណិត ដែលបណ្តាលឲ្យមានការផ្អាកផលិតកម្ម។
គួរឲ្យដឹងថា រោងចក្រជប៉ុនរបស់ Kojima Industries Corporation ខាងលើ មានចំនួនប្រហែលមួយភាគបីនៃផលិតកម្មរបស់ Toyota សរុប។
ទោះបីជាយ៉ាងណាក៏ដោយ Kojima Industries Corporation បានប្រាប់កាសែត Wall Street Journal ថា វាមិនដឹងឡើយថា តើរោងចក្រនឹងនៅតែបិទលើសពីថ្ងៃអង្គារនេះ ឬយ៉ាងណា៕