[ទីផ្សារបរទេស] Toyota GB ចង់បន្ថែមអាយុកាលនៃរថយន្តរបស់ខ្លួនដោយការផលិតឡើងវិញបន្ទាប់ពីវដ្តនៃការប្រើប្រាស់ធម្មតា។ Program នេះនឹងត្រូវបានអនុវត្តជាផ្នែករបស់ក្រុមហ៊ុន Kinto mobility arm។ ថ្លែងទៅកាន់គេហទំព័រ Autocar លោក Agustín Martín ប្រធាន និងជានាយកគ្រប់គ្រងក្រុមហ៊ុន Toyota GB បាននិយាយថា ក្រុមហ៊ុនត្រូវតែពង្រីករបៀបដែលយើងមើលទៅកាន់ជីវិតសម្រាប់រថយន្ត និងអតិថិជន ។
Toyota បានកំណត់សម្គាល់ថា រថយន្តរបស់ខ្លួនជាធម្មតាត្រូវបានប្រើប្រាស់ សម្រាប់ ៣វដ្ត ដោយ ២ ទៅ ៣ឆ្នាំ ដែលស្មើនឹងរយៈពេលជាមធ្យមនៃកិច្ចសន្យាជួលនៅក្នុងចក្រភពអង់គ្លេស។ ដំណើរការផលិតឡើងវិញដែលបានស្នើឡើង ដែលនឹងត្រូវបានអនុវត្តតាមរយៈ Kinto sub-band នឹងឃើញរថយន្តត្រឡប់ទៅរោងចក្រ Burnaston បន្ទាប់ពីវដ្តជីវិតដំបូងរបស់ពួកគេត្រូវបានកែលម្អយ៉ាងទូលំទូលាយ។
ព័ត៌មានលម្អិតអំពីអ្វីដែលបង្កើតបានជាដំណើរការផលិតឡើងវិញគឺនៅមានតិចតួច ប៉ុន្តែសន្មតថា គ្រោងការណ៍នេះនឹងជំនួសដោយតម្លើងគ្រឿងបន្ថែម ក៏ដូចជាជួសជុលការខូចខាតណាមួយផងដែរ។ ទោះបីជារថយន្តអគ្គិសនី មិនត្រូវបានជ្រើសរើសចេញក៏ដោយ ជាមួយនឹងការផ្លាស់ប្តូរទៅរថយន្តអគ្គិសនីនៅលើទស្សនវិស័យ ស្លាកដែលផលិតឡើងវិញរបស់ក្រុមហ៊ុនផលិតរថយន្តអាចជួយពង្រឹងទំនុកចិត្តសម្រាប់អតិថិជនទិញរថយន្តមួយទឹក។ ទោះយ៉ាងណាក៏ដោយ គេបានគត់សម្គាល់ថាផលិតកម្មរថយន្តអគ្គិសនីដំបូងរបស់ក្រុមហ៊ុន Toyota គឺម៉ូដែល bZ4X ព្រមទាំងមានមុខងារអាគុយដែលនឹងរក្សារហូតដល់ ៩០% នៃសមត្ថភាពរបស់ខ្លួនបន្ទាប់ពីប្រើអស់រយៈពេល ១០ឆ្នាំ។
កិច្ចខិតខំប្រឹងប្រែងក្នុងការផលិតឡើងវិញខុសពីផែនការដែលក្រុមហ៊ុន Volvo បានអនុវត្តកាលពីឆ្នាំមុន ដោយជួយសន្សំសំចៃក្រុមហ៊ុនបាន ៣,០០០ តោននៃការបំភាយឧស្ម័ន CO2 ដោយការផលិតឡើងវិញនៅចំនួន ៤០,០០០ ផ្នែក។ ជំនួសឱ្យការផ្តោតលើការផលិតឡើងវិញនៅធាតុផ្សំនីមួយៗ និងការផលិតអាគុយឡើងវិញ ក្រុមហ៊ុន Toyota គ្រោងនឹងពង្រីកការប្រើប្រាស់រថយន្តរបស់ខ្លួន ក៏ដូចជាពេលវេលាទំនាក់ទំនងជាមួយអតិថិជនយ៉ាងហោចណាស់ ១០ ឆ្នាំ។
ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសជប៉ុន បានរៀបចំដើម្បីកែលម្អរថយន្តពីរដង ដោយផ្តល់ឱ្យរថយន្តនៅវដ្តជីវិតចំនួនបី។ បន្ទាប់ពីវដ្តទីបី ដែលនឹងប្រើបានប្រហែល ១០ឆ្នាំ ក្រុមហ៊ុននឹងកែច្នៃរថយន្តនោះឡើងវិញ។ Toyota មិនបានបញ្ជាក់លម្អិតបន្ថែមទៀតអំពីព័ត៌មានលម្អិតនៃដំណើរការបញ្ចប់ជីវិតរបស់រថយន្តនោះទេ ប៉ុន្តែការសង្កត់ធ្ងន់នឹងផ្តោតលើនិរន្តរភាព និងការកាត់បន្ថយផលប៉ះពាល់បរិស្ថាន៕