Toyota នឹងវិនិយោគទឹកប្រាក់ ៨០៣លានដុល្លារបន្ថែម ដើម្បីផលិតរថយន្ត SUV ២ម៉ូឌែលថ្មី

Toyota នឹងវិនិយោគទឹកប្រាក់ ៨០៣លានដុល្លារ ទៅលើរោងចក្រផលិតរថយន្ត TMMI នៅសហរដ្ឋអាមេរិច ដើម្បីផលិតរថយន្ត SUV ខ្នាតធំចំនួន ២ម៉ូឌែលថ្មី។

ទឹកប្រាក់ ៨០៣លានដុល្លារ នឹងត្រូវប្រើដើម្បីរៀបចំខ្សែសង្វាក់ផលិតកម្មសម្រាប់យានយន្តថ្មីនេះ រួមជាមួយការបណ្តុះបណ្តាលបុគ្គលិក និងការរៀបចំឧបករណ៍ឡើងវិញនៅទីតាំងរោងចក្រផលិតរថយន្ត TMMIនេះ។ ចំពោះការវិនិយោគនេះ នឹងផ្តល់ការងារចំនួន ១ ៤០០កន្លែងបន្ថែមពីលើបុគ្គលិក ៧ ០០០នាក់ដែលកំពុងបម្រើការងារ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន Toyota មិនបានផ្តល់ព័ត៌មានលម្អិតអំពីរថយន្តប្រភេទ SUV ថ្មីទាំងពីរនេះទេ ប៉ុន្តែបាននិយាយថាមួយក្នុងចំណោមនោះគឺមួយជារថយន្តរបស់ Toyota ខណៈដែលមួយផ្សេងទៀតជារថយន្ត Lexus ។ ដោយវាគឺជារថយន្តប្រភេទអគ្គិសនី ហើយក្រុមហ៊ុន Toyota ក៏បាននិយាយថារថយន្តទាំងពី២នេះ នឹងបំពាក់ជាមួយប្រព័ន្ធបើកបរពាក់កណ្តាលស្វ័យប្រវត្តិ(Semi-Automated Driving system) ដែលអនុញ្ញាតឱ្យបើកបរដោយមិនប្រើដៃក្នុងលក្ខខណ្ឌជាក់លាក់មួយ រួមជាមួយប្រព័ន្ធចតរថយន្ត ឬពុំចតរថយន្តពីចម្ងាយរបស់ពួកគេ ដោយប្រើស្មាតហ្វូនផងដែរ។ ទាំងរថយន្ត SUVថ្មីរបស់ Toyota និង Lexus នឹងផ្តល់កន្លែងអង្គុយសម្រាប់អ្នកដំណើររហូតដល់ ៨ នាក់៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម