Toyota នៅសហរដ្ឋអាមេរិកបានបង្ហាញចេញរថយន្ត Camry ម៉ូដែលឆ្នាំ ២០២១ ដែលជារថយន្ត Toyota ដំបូងមានប្រើប្រាស់នូវ Toyota Safety Senese 2.5+ ថ្មី។
រថយន្ត Camry ស៊េរីឆ្នាំ ២០២១ ក៏មានផ្លាស់ប្ដូរស្ទីលផ្នែកខាងមុខបន្តិចបន្តួច មានការផ្លាស់ប្ដូរគ្រឿងបរិក្ខារខាងក្នុង ហើយចំពោះ Camry Hybrid គេបានបន្ថែមនូវប្រភេទ XSE ថ្មីមកជាមួយផងដែរ។ អតិថិជនដែលទិញរថយន្ត Camry នៅអាមេរិកនាពេលនេះ គឺមានជម្រើសច្រើនជាងមុន ដោយមានរហូតដល់ទៅ ១៧ជម្រើស ដែលមាន Option, ម៉ាស៊ីន និងប្រព័ន្ធបើកបរខុសៗគ្នា។
និយាយអំពី Toyota Safey Sense 2.5+ (TSS 2.5+) គឺមានសមត្ថភាពទប់ស្កាត់ការប៉ះទង្គិចដែលល្អប្រសើរជាងមុន និងមានបន្ថែមនូវមុខងារដូច Automatic High Beam, Lane Departure Alert និង Rear Seat Reminder ផងដែរ។
ចំពោះម៉ាស៊ីននៅរក្សាដូចមុនដែរ ដែលមានជម្រើសបី មានទីមួយម៉ាស៊ីនសាំង ២,៥លីត្រ ៤ស៊ីឡាំង កម្លាំង ២០២-២០៦សេះ។ ទីពីរជាម៉ាស៊ីនសាំងទំហំ ៣,៥លីត្រ ៦ស៊ីឡាំង កម្លាំង ៣០១សេះ និងចុងក្រោយជាប្រភេទ Hybrid មានគួបផ្សំដោយម៉ាស៊ីន ២,៥លីត្រ ៤ស៊ីឡាំង ជាមួយម៉ូទ័រអគ្គិសនីមួយ ដែលផលិតកម្លាំងបាន ២០៨សេះ។ សម្រាប់តម្លៃនៅទាន់បង្ហាញនៅឡើយទេ ហើយវាអាចនឹងចេញលក់លើទីផ្សារនៅចុងឆ្នាំ ២០២០នេះ៕