Toyota បង្ហាញម៉ូដែលពិសេសចុងក្រោយ FJ Cruiser ២០២៣ មុនពេលបញ្ចប់ជីវិតម៉ូដែលនេះ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota គ្រោងនឹងធ្វើការផលិតម៉ូដែល FJ Cruiser Final Edition ដែលជាម៉ូដែលចុងក្រោយរបស់ FJ Cruiser ជាមួយចំនួនមានកំណត់ត្រឹមតែ​ ១ ០០០ គ្រឿងប៉ុណ្ណោះ មុនពេលរថយន្តនេះត្រូវបានឈប់ផលិតនៅមជ្ឈិមបូព៌ានៅខែធ្នូឆ្នាំ ២០២២។

FJ Cruiser ត្រូវបានដាក់បង្ហាញនៅមជ្ឈិមបូព៌ា ឬអាស៊ីកណ្តាល តាំងពីឆ្នាំ ២០០៧ ហើយបានបន្តការលក់របស់ខ្លួន ទោះបីជាត្រូវបានទាញចេញពីទីផ្សារផ្សេងទៀតទាំងអស់ក៏ដោយ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម
2011 Toyota FJ Cruiser

សម្រាប់ការរចនានៃរថយន្ត FJ Cruiser Final Eddition ស៊េរីឆ្នាំ ២០២៣ ក្រុមហ៊ុន Toyota បានបង្ហើបថា នឹងត្រូវបានតុងតែងដោយពណ៌បន៍ត្នោតខ្ចីដូចគ្នាទាំង ១ ០០០ គ្រឿង ហើយមកជាមួយនៅប៉ាណាមុខសំណាញ់ពណ៌ខ្មៅ កាង ស្លាបកញ្ចក់ទា្វរខាងក្រៅ, ដៃទ្វារ និងគម្របសំបកកង់ទំនេរខាងក្រោយជាដើម។ លើសពីនេះទៀត ក៏បានបន្ថែម ថាសកង់អាលុយមីញ៉ូមទំហំ ១៧ អ៊ីញ និងឈ្នាន់ចំហៀង ហើយត្រូវបានបំពាក់ដោយឡូហ្គោ Final Edition ផងដែរ។

ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ រថយន្ត Toyota FJ Cruiser Final Edition ស៊េរីឆ្នាំ ២០២៣ នឹងបន្តដំណើរការដោយម៉ាស៊ីនចំណុះ ៤,០ លីត្រ V6 ដែលអាចផលិតកម្លាំងបាន ២៧០ សេះ និងកម្លាំងរមួល ៣៨០ ញ៉ូតុនម៉ែត្រ ។

ជាមួយគ្នានេះ លោក Kei Fujita ប្រធានតំណាងមកពីការិយាល័យតំណាងមជ្ឈិមបូព៌ា និងអាស៊ីកណ្តាលរបស់ Toyota លោក Kei Fujita បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “រថយន្ត FJ Cruiser បានបន្សល់ទុកនៅការចងចាំដ៏យូរអង្វែងនៃរថយន្ត SUV ដ៏ល្បីបំផុតមួយនៅក្នុងប្រវត្តិសាស្រ្តដ៏សម្បូរបែបរបស់ Toyota ហើយផ្តល់នៅបទពិសោធន៍ប្រកបដោយផាសុកភាព និងអាចទុកចិត្តបានសម្រាប់អ្នកបើកបរ និងអ្នកដំណើរ គ្រប់ទីកន្លែងដែលការធ្វើដំណើររបស់ពួកគេអាចឈានទៅដល់។

សម្រាប់ព័ត៌មានលម្អិតអំពីតម្លៃមិនត្រូវបានប្រកាសនោះទេ ប៉ុន្តែម៉ូដែលនេះនឹងចាប់ផ្តើមដឹកជញ្ចូនទៅដល់អតិថិជនក្នុងត្រីមាសទី ៤ ឆ្នាំ ២០២២៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម