[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការដាក់បញ្ចេញនៅរថយន្ត GR86 Cup Car Basic ដែលត្រូវបានអភិវឌ្ឍជាពិសេសដោយ Toyota Gazoo Racing សម្រាប់ GR86/BRZ Cup ២០២២ នៅប្រទេសជប៉ុន។
ចំពោះរថយន្ត Toyota GR86 Cup Car Basic ត្រូវបានបង្កើតឡើងជាពិសេសសម្រាប់ការចូលរួមក្នុងការប្រណាំង ដោយបំពាក់ជាមួយ ថាសកង់ទំហំ ១៦ អ៊ីញ ពណ៌ខ្មៅសម្រាប់ប្តូរទៅជាកង់ដែលស័ក្តិសមសម្រាប់ការប្រកួតនោះ រថយន្តនេះក៏បានភ្ជាប់មកជាមួយនៅរបារខាងក្នុងកាប៊ីន (Roll Cage) ៦ តំបន់ ។
Toyota ក៏បានបញ្ជាក់ផងដែរថា បើទោះជាបានដំឡើង Roll Bar ប៉ុន្តែនៅតែអាចផ្ទុកអ្នកដំណើរបាន ៤ នាក់ដូចធម្មតា។ លើសពីនេះ ក៏មានប្រដាប់ធ្វើអោយត្រជាក់ប្រេងដើម្បីកាត់បន្ថយកំដៅប្រេងម៉ាស៊ីន ក៏ត្រូវបានដំឡើងពីរោងចក្រផងដែរ។
សម្រាប់រថយន្តបានបំពាក់ជាមួយគ្រឿងបរិក្ខាគឺនៅកម្រិតស្តង់ដា ដូចជា ជាចង្កៀងមុខ Bi-Beam ប្រភេទ LED, ភ្លើងក្រោយ ប្រភេទ LED, ចង្កូតដៃ ប្រភេទ urethane និង gear knob, pull lever brake mode, TRACK driving mode, អេក្រង់កំសាន្ត LCD driving ទំហំ ៧អ៊ីញ, សោរឆ្លាតវៃ ជាមួយប៉ូតុងបិទ/បើក, ប្រព័ន្ធ automatic air conditioning system, រន្ធសាក USB ចំនួន២, ពោងសុវត្ថិភាពខាងមុខពីរ និងពោងសុវត្ថិភាពជង្គង់សម្រាប់អ្នកបើកបរផងដែរ។
ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្ត GR86 Cup Car Basic បំពាក់ជាមួយម៉ាស៊ីនចំណុះ ២,៤ លីត្រ ទំហំ ៤ស៊ីឡាំង Boxer ផលិតកម្លាំងបាន ២៣៥ សេះ និងកម្លាំងរមួល ២៥០ ញ៉ូតុនម៉ែត្រ បញ្ជូនថាមពលទៅកាន់កង់ក្រោយ ភា្ជប់ជាមួយប្រអប់លេខ manual ៦វគ្គ៕