[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការដាក់បង្ហាញចេញរូបភាពជាផ្លូវការរបស់ភីកអាប់ Toyota Hilux ស៊េរីឆ្នាំ ២០២៣ ប្រើប្រាស់ថាមពលអ៉ីដ្រូសែន នៅរោងចក្រក្នុងប្រទេសអង់គ្លេស ដោយក្រុមហ៊ុនផលិតរថយន្តមានបំណងផលិតរថយន្តចំនួន ១០ គ្រឿងមុនដំណាច់ឆ្នាំនេះ។
ទាក់ទងទៅនឹងថាមពលនេះ គឹភីកអាប់ Toyota Hilux Hydrogen ប្រើប្រាស់ផ្នែកមួយចំនួនចេញពីរថយន្ត Toyota Mirai ក្នុងនោះ Toyota អះអាងថា ភីកអាប់នេះនឹងអាចបើកបរបានចម្ងាយ ៥៨៧ គីឡូម៉ែត្រ ។ តាមរូបភាពដែលបានបង្ហាញពីធុងសម្រាប់ផ្ទុកអ៉ីដ្រូសែនដែលដាក់នៅចន្លោះកណ្តាលគ្រោងឆ្អឹង ខណៈម៉ាស៊ីនចំហេះក្នុងត្រូវបានក្រោមគម្របម៉ាស៊ីនផ្នែកខាងមុខ និងអាគុយត្រូវបានដាក់នៅខាងក្រោយ។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Toyota បានចាប់ផ្តើមគម្រោងនេះនៅដើមឆ្នាំ ២០២២ ខណៈការរចនា និងការអភិវឌ្ឍន៍បានចាប់ផ្តើមនៅថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២២ និងក្រុមហ៊ុនបានចាប់ផ្តើមចេញគំរូនៅថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២៣។
ក្រុមហ៊ុនផលិតរថយន្តមានបំណងដាក់បញ្ចេញគំរូចំនួន ១០ ដើម្បីធ្វើការធ្វើតេស្តដើម្បីធានាថាវាក្លាយជាគំរូរថយន្ត HILUX ដែលក្រុមហ៊ុន Toyota នឹងប្រើប្រាស់ដើម្បីសាកល្បងដំណើរការសុវត្ថិភាព មុខងារ និងភាពធន់ និងហានិភ័យនៃរថយន្តភីកអាប់ដែលដំណើរការដោយកោសិកាប្រេងឥន្ធនៈ ៕